ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​៧​នាក់​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សូទ្រនិគម​សរុប​២០​នាក់ រថយន្ត​៣​គ្រឿង …

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សូទ្រនិគម​សរុប​២០​នាក់ រថយន្ត​៣​គ្រឿង ម៉ូតូ​២​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច​ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​(​អាប៉ោង​)​នៅ​ចំណុច​ក្នុងភូមិ​សាស្ត្រ ស្រុក​សូទ្រនិគម រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ល្បែង​ប្រុស​ស្រី​៧​នាក់ រួច​នាំ​យក​ទៅ​កាន់​ការិយាល័យ​ជំនាញ ដើម្បី​សួរនាំ និង​ចាត់ការ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សាលា​កកោះ ឃុំ​កៀន​សង្កែ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។

ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ច្បាស់ការ​រួច​មក កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ល្បែង​ប្រុស​ស្រី​៧​នាក់ រួច​នាំ​យក​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ និង​ចាត់ការ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ទាំង​៧​នាក់​នោះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន រថយន្ត​១​គ្រឿង​, ម៉ូតូ​១៥​គ្រឿង ប្រាក់​ខ្មែរ​១.០៤០.០០០​រៀល​, ប្រាក់​អា​មេ​រិ​ក​១៧០​ដុល្លារ​, មេអាប៉ោង​២​គ្រាប់​, ចាន​បាញ់អាប៉ោង​២ និង កំរាល​លេខ​អាប៉ោង​១ ។

បច្ចុប្បន្ន ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ប្រុស​ស្រី​ទាំង​៧​នាក់ និង​វត្ថុ​តាង ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕