ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ថៃ​ស្លា.ប់​មនុស្ស​14​នាក់

7 ឆ្នាំ មុន

អាជ្ញាធរ​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ ធ្នូ​ថា មនុស្ស​១៤​នាក់​ស្លា.ប់​ដោយសារ​ទឹកជំនន់​នៅ​ប្រទេស​ថៃ ដែល​ប៉ះពាល់​ជា​ពិសេស​បណ្តា​កោះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ពេល​ចាប់ផ្តើម​រដូវ​ទេសចរណ៍ ។

អាជ្ញាធរ​ថៃ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ ធ្នូ​ថា មនុស្ស​១៤​នាក់​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ប្រទេស​ថៃ ដែល​ប៉ះពាល់​ជា​ពិសេស​បណ្តា​កោះ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ពេល​ចាប់ផ្តើម​រដូវ​ទេសចរណ៍ ។

ភ្លៀង​យ៉ាង​ខ្លាំង​បាន​ធ្លាក់​នៅ​តាម​កន្លែង​មួយ​ចំនួន​នៃ​តំបន់​នោះ​ដែល​រួម​មាន​កោះ​សា​មុ​យ និង​កោះ KO PHA NGAN ក្នុង​ឈូង​សមុទ្រ​ថៃ ។ ទឹកជំនន់​បាន​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវដែក​ជាមួយ​ភាគ​ខាងត្បូង​ប្រទេស​ព្រមទាំង​ជាមួយ​ម៉ា​ឡេ​ស៊ី​ផង​ដែរ ។ មជ្ឈមណ្ឌល​ជាតិ​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ​រាយការណ៍​ថា ជនជាតិ​ថៃ​១៤​នាក់​ប្រទះ​ឃើញ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ទាក់ទិន​នឹង​ជំនន់ នៅ​ចំណុច​ផ្សេង​ៗ​នៃ​ភាគ​ខាងត្បូង​ប្រទេស ៕