ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! មហា​សេដ្ឋី Jack Ma ដល់​ម្ល៉ឹង

7 ឆ្នាំ មុន

ចិន​៖ ទោះបីជា Jack Ma គឺជា​បុគ្គល​ល្បី​ ក៏​ដោយ ក៏​គាត់​មិនមែន​ល្បី​​ដោយសារ​មុខមាត់ និងសម្រស់​របស់​គាត់​ទេ ​។ តែ​​មាន​អ្នក​ជំនួញ​វ័យក្មេង​ម្នាក់ បាន​​ទៅ​វះកាត់​កែ​សម្ផស្ស​ឱ្យដូច​រូប​លោក​ ។

ចិន​៖ ទោះបីជា Jack Ma គឺជា​បុគ្គល​ល្បី​ ក៏​ដោយ ក៏​គាត់​មិនមែន​ល្បី​​ដោយសារ​មុខមាត់ និងសម្រស់​របស់​គាត់​ទេ ​។ តែ​​មាន​អ្នក​ជំនួញ​វ័យក្មេង​ម្នាក់ បាន​​ទៅ​វះកាត់​កែ​សម្ផស្ស​ឱ្យដូច​រូប​លោក​ ។

តាម​ប្រភព​ព័ត៌មាន Oddicity Central បាន​ឱ្យ​​ដឹង​ថា លោក Huang Jian អ្នក​ជំ​នូ​ញ​មក​ពី​ទីក្រុង​សិន​ចិន បាន​ចំណាយ​ទឹក​ប្រាក់​១៤,៥០០០​ដុល្លារ​ ដើម្បី​ទទួល​ការ​វះកាត់​កែ​មុខនៅ​ប្រទេស​កូរ៉េ ​ឱ្យ​​ដូច Idol របស់​លោក ដែល​ជា​មហាសេដ្ឋី​លំដាប់​ទី​២ នៅ​ប្រទេស​ចិន​ ។

មិន​ត្រឹមតែ​ជា Idol ​ទេ លោក​ក៏​ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ Hupan របស់ Jack Ma ផង​​ដែរ ​។ ក្រោយ​ពី​មានការ​បង្ហោះ​ពាក់​ព័ន្ធ​ជាមួយនឹងការ​វះកាត់​របស់​លោក មាន​មនុស្ស​ជា​ច្រើន​បាន​រិះគន់​ថា លោក​ជា​មនុស្ស​ឆ្កួត ដែល​បាន​ចំណាយ​លុយ​អត់​ប្រយោជន៍​ទៅ​លើ​ការ​វះកាត់​បែប​នេះ​។

ទន្ទឹម​នឹង​ការ​រិះគន់ ក៏​មាន​មនុស្ស​មួយ​ចំនួន​សរសើរ​លោក​​ដែរថា​ លោក​គឺជា​អ្នកជំនួញ​មាន​លុយ​ច្រើន ដែល​អាច​ចំណាយ​លុយ​ទៅ​ធ្វើការ​វះកាត់​ថ្លៃ​បែប​នេះ​។

យោង​​​តាម​កាសែត People’s Daily បាន​ឲ្យ​ដឹង​ថា មុខរប​ស់លោក Huang កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​វះកាត់​នៅ​ឡើយ​​ទេ​​ ពោល​គឺ​មិន​ទាន់​ដូច Jack Ma នៅឡើយ តែ​គ្រាន់តែ​មាន​លក្ខណៈ​ស្រ​ដៀង​ខ្លះ​ៗ ។