ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រី​ប្រេងកាត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រូវ​សម្លា.ប់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល

7 ឆ្នាំ មុន

ក្រោម​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​អីុរ៉ា​ក់ ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ផ្នែក​តស៊ូ​ប្រឆាំង​ភេរវកម្ម​អីុ​រ៉ា​ក់​ប្រកាស​​ថា កងឯកភាព​ពី​សេស និង​កងទ័ព​នៅ

ក្រោម​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​អីុរ៉ា​ក់ ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​មរ​ង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ផ្នែក​តស៊ូ​ប្រឆាំង​ភេរវកម្ម​អីុ​រ៉ា​ក់​ប្រកាស​​ថា កងឯកភាព​ពី​សេស និង​កងទ័ព​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​បាន​សម្លាប់​រដ្ឋមន្ដ្រី​ប្រេងកាត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ខេត្ដ​នី​នី​វ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ផ្នែក​នោះ​និយាយ​ថា ភេរវ​ករ​ត្រូវ​បាញ់​សម្លាប់​នោះ​មានឈ្មោះ​ថា ASGAD ABU AZZAM ។ ប្រតិបត្ដិការ​វាយ​រំដោះ​ក្រុង​ម៉ូ​ស​ស៊ុ​ល ជាទី​ក្រុង​ធំ​ទី​២​របស់​អីុ​រ៉ា​ក់ ព្រមទាំង​ជាទី​តាំង​សំខាន់​បំផុត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែតុលា​មក ។

ខណៈ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ទាំង​នៅ​អីុរ៉ា​ក់ ទាំង​នៅ​សីុរី បុរស​ម្នាក់​តាំងខ្លួន​ជា​អ្នកនាំពាក្យ​ថ្មី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​៥ ធ្នូ បាន​អំពាវនាវ​ដល់​បណ្ដា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឱ្យធ្វើ​ការ​វាយប្រហារ​ភេរវកម្ម ដោយ​មាន​ប្រទេស​តួ​ក​គី​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយប្រហារ ។

ជន​ឈ្មោះ ABI HASSAN AL MOUHADJER ត្រូវ​បាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជ្រើសរើស​ជា​អ្នកនាំពាក្យ​ថ្មី​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៥ ធ្នូ ជំនួស  ABOU MOHAMED AL ADNANI ដែល​សហរដ្ឋអាមេរិក អះអាង​កាលពី​ខែកញ្ញា ថា ត្រូវ​ស្លាប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៣០ ខែសីហា នៅ​ស៊ី​រី ។

ក្នុង​សារ​ផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​មួយ អ្នកនាំពាក្យ​ថ្មី​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម អះអាង​ថា ក្រុម​របស់​គេ​កំពុង​តែ​ទប់ទល់​ចំពោះ​សត្រូវ​ជា​ច្រើន​នៅ​អីុ​រ៉ា​ក់ និង​នៅ​ស៊ី​រី ។ ជន​នោះ​ស្នើ​ដល់​ពួក​ជី​ហា​ដ​កុំឱ្យ​ដកខ្លួន​ថយ​ចេញពី​ទីលានប្រយុទ្ធ ពិសេស​នៅ​ទីក្រុង TAL AFAR អីុ​រ៉ា​ក់​ដែល​ពួក​ជីវពល​ស៊ី​អីុ​ត​អីុ​រ៉ា​ក់​មាន​បំណង​វាយ​យក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយលុក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

អ្នកនាំពាក្យ​រូប​នោះ​ក៏​ស្នើ​ផង​ដែរ​ដល់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​ការពារ​ទីក្រុង​ស៊ី​រី AL BAB ដែល​កំពុង​រង​ការ​ប្រហារ​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី គាំទ្រ​ដោយ​តួ​ក​គី ។ ជន​នោះ​អំពាវនាវ​ជា​ពិសេស​ដល់​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឱ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង និង​បង្កើន​ប្រតិបត្ដិការ​គ្រប់​ទីកន្លែង​លើ​ពី​ភព​លោក ៕