ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​ ស្តីពី​ការ​លើកកម្ពស់​សមាគម​មនុស្ស​ចាស់

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ដោយ​មាន​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការ​ជួយ​ជន​ចាស់ជរា​អន្តរជាតិ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី ជំនួយ​ពិសេស​សហប្រតិបត្តិការ​អាស៊ាន​-​កូរ៉េ (ASEAN-ROK Special Cooperation Fund) និង សហ​

ខេត្តសៀមរាប ​៖ ដោយ​មាន​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន និង​អង្គការ​ជួយ​ជន​ចាស់ជរា​អន្តរជាតិ និង​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី ជំនួយ​ពិសេស​សហប្រតិបត្តិការ​អាស៊ាន​-​កូរ៉េ (ASEAN-ROK Special Cooperation Fund) និង សហ​គម​អ៊ឺ​រ៉ុ​ប ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​អាស៊ាន​ស្តី​ពី ការ​លើកកម្ពស់​សមា គម​មនុស្ស​ចាស់ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៦-៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ស​ណ្នា​គារ​សុខា​អង្គរ ក្នុង​ខេត្តសៀមរាប​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​រដ្ឋាភិបាល​អាស៊ាន អ្នក​ធ្វើ​គោលនយោបាយ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ អ្នក ជំនាញ​ៗ តំណាង​អង្គការ​ជាតិ អន្តរជាតិ តំណាង​សមាគម​មនុស្ស​ចាស់ និង​អ្នក​ពាក់ព័ន្ធ សរុប​ប្រមាណ​ជា​ជិត​១០០​នាក់​។

 ​ក្នុង​ឱកាស​បើក​សិក្ខា​សិលា​ លោក​មុំ ប៊ុ​ន​ថន​ អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​អាស៊ាន​ថ្នាក់​តំបន់​ស្តី​ពី​ការ​លើកកម្ពស់​សមាគម​មនុស្ស​ចាស់​ រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ល្អ​ៗ មេរៀន​នានា​ដើម្បី​បង្កើត និង​គ្រប់គ្រង​សមាគម​មនុស្ស​ចាស់​សម្រាប់​ផ្តល់​សេវា​ជូន​មនុស្ស​ចាស់ គ្រួសារ និង​សហគមន៍​របស់​គាត់​។