ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រុង​សែន​មនោ​រម្យ​កំពុង​ជួប​បញ្ហាខ្វះ​ទឹក ក្រោយមាន​កំណើន​ផ្ទះ​សំណាក់ សណ្ឋាគារ និង​​​រី​ស៊​ត

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិ​រី ៖ កំណើន​ប្រជាពលរដ្ឋនិង​អ្នក​វិនិយោគ​ជាច្រើន​ បាន​សម្រុក​សាងសង់​ផ្ទះ​សំណា​ក់ សណ្ឋាគារ រី​ស៊ត រាប់​សិប​ទីតាំ​ង ដែល​នេះ​ក៏​ជាផ្នែក​មួយមានការ​ប្រើប្រាស់​ទឹក​ស្អាត​ច្រើន ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ក្រុង​សែនមនោ​រម្យកំពុង​ជួបប្រទះ​បញ្ហា​សមត្ថភាព​ផលិត ក្រោយ​តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​លើស​ផែនការ…

ខេត្តមណ្ឌលគិ​រី ៖ កំណើន​ប្រជាពលរដ្ឋនិង​អ្នក​វិនិយោគ​ជាច្រើន​ បាន​សម្រុក​សាងសង់​ផ្ទះ​
សំណា​ក់ សណ្ឋាគារ រី​ស៊ត រាប់​សិប​ទីតាំ​ង ដែល​នេះ​ក៏​ជាផ្នែក​មួយមានការ​ប្រើប្រាស់​ទឹក​ស្អាត​ច្រើន ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ក្រុង​សែនមនោ​រម្យកំពុង​ជួបប្រទះ​បញ្ហា​សមត្ថភាព​ផលិត ក្រោយ​តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​លើស​ផែនការ ដែល​តម្រូវឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​​នានា ជាពិសេស​អង្គភាព​រដ្ឋាករទឹក​ខេត្តមណ្ឌលគិ​រី អភិវឌ្ឍ​ន៍​ប្រ​ភព​ទឹក​និង​ពង្រីក​បណ្តាញ​ចែកចាយ ដើម្បី​ឆ្លើយតប​ជាមួយ​សេចក្តី​ត្រូវការ​ប្រចាំថ្ងៃ​។

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និ​ងន​វានុ​វត្ត​ន៍ខេត្តមណ្ឌ​ល​គិរី​បាន​ឲ្យដឹង​ថា បច្ចុប្បន្ន​រដ្ឋាករទឹក​ស្អាត​ខេត្តមណ្ឌលគិរី បាន​ត​បណ្តាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ប្រជុំជន​ក្រុង​បាន ១៩៧១ តំណ​ឬ​ខ្នង​ផ្ទះ ដែល​ស្មើ​និង៣២% ហើយ​ត្រូវការ​ទឹក​ប្រមាណ​ជាង​ពីរ​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ ខ​ណៈ​ស្ថានីយ៏​ផលិត​ទឹក​ស្អាត​មាន​សមត្ថភាព​ផលិត​ត្រឹម​ពីរ​ពាន់​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។

មន្ទីរ​ឧស្សាហកម្ម​បាន​បន្ត​ថា ស្ថានីយ៍​ទឹក​ស្អាត​ដែល​កំពុង​បម្រើ​ដល់​ប្រជាពលរដ្ឋ​សព្វថ្ងៃ គឺជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដាក់​ប្រើប្រាស់​កាលពី​ឆ្នាំ២០១៦ មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​ពីរ​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ហើយ​មាន​ប្រភព​ទឹក​ផ្គត់ផ្គង់​ចំនួ​ន​ពីរ គឺ អាង​ទំ​បន់​ក្រោម និង​អាង ទំនប់​លើ ដែល​ពេលនេះ​កំពុង​ស្តារ​និង​បង្កើន​បរិមា​ណ​ស្តុ​បទឹ​ក​ធំជាង​មុន​។​ហើយ​ការរៀប​ចំ​ប្រភព​ទឹក​ទាំ​ងពីរ​នេះ រដ្ឋបាល​ខេត្ត​បាន​គិតគូ​រ​បន្ថែម​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ លក្ខណៈ​ពហុ​បំណង ទាំង​កា​រស្តុ​បទឹ​ក​ប្រើ​និង​វិស័យ​ទេស​ចរ​ណ៏​។

ក្រៅពី​ប្រភព​ទឹក​ពីរ​ទីតាំង​ខាងលើ​ខេត្តមណ្ឌលគិរី បាន​ត្រៀម​រួច​ជា​ស្រាច់​នៅ​ប្រភព​ទឹក​ចំនួន​បី​ទៀត ដូចជា ទំនប់​ចំការ​តែ​១ ទំនប់​ចំការ​តែ២និង​ទំនប់​អូរ​ទេ បើ​មាន​ត្រូវការ​ទឹក​ការ​ហក់​ឡើង​ខ្លាំង ព្រោះ​ខេត្ត​មួយ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​ជា តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី៤ ។ ហើយ​ជាក់ស្​តែង​សព្វថ្ងៃ គេ​បាន​សង្កេតឃើញ​ថា មាន​អ្នក​វិនិយោគ​ជាច្រើន បាន​សម្រុក​សាងសង់​ផ្ទះសំណាក់ សណ្ឋាគារ រី​ស៊ត រាប់​សិប​ទីតាំង ដែល​នេះ​ក៏​ជាផ្នែក​មួយ មាន​ប្រើប្រាស់​ទឹក​ស្អាត​ច្រើន​ខ្លាំង​ផង​
ដែរ​។

យោង​តាម​ការ​បញ្ជាក់​របស់​មន្ទីរ​ឧស្សាហកម្ម​ថា ដោយ​តម្រូវការ​ទឹក​កើន​លើស​សមត្ថភាព​ផលិត រដ្ឋា​ករទឹក​ស្អាត​ខេត្តមណ្ឌលគិរី និង​មន្ទីរ​កំពុង​រៀបចំ ផែនការ​ពង្រីក​សមត្ថភាព​ផលិត​ទឹក​ស្អាត ឲ្យ​ស្រប​ទៅតាម​ការ​ជាក់ស្តែង ដើម្បី​រក្សា​ស្ថិរ​​ភាព​ជូន​អ្នកប្រើ​ប្រាស់ ហើយ​កម្រិត​តម្លៃ​សមរម្យ​សម្រាប់​​អតិ​ថិ​ជន ពោល​ត្រឹម ១.៨០០​៛ ក្នុង​មួយ​ម៉ែត្រគូប​៕ ​

អត្ថបទសរសេរ ដោយ