ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ភាគ​កណ្តាល​វៀតណាម​ស្លា.ប់​មនុស្ស​ច្រើន​នាក់

7 ឆ្នាំ មុន

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​បង្ការ​និង​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​វៀតណាម​ថា​ទឹកជំនន់​ដែល​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ភាគ​កណ្តាល​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​បង្ការ​និង​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​វៀតណាម​ថា​ទឹកជំនន់​ដែល​កើត​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅ​ភាគ​កណ្តាល​ប្រទេស​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់​និង​បាត់​ខ្លួន​៤​នាក់​មក​ទល់​ថ្ងៃ​ទី​៤​ធ្នូ ។

ទឹកជំនន់​បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​សិប​ខ្នង​ហើយ​លិច​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត​ក្រៅពី​លិច​ដំណាំ​ដាំ​ដុះ​ច្រើន​សិប​ហិ​កតា ។ សត្វពាហនៈ​ជា​ច្រើន​រយ​ក្បាល​ត្រូវ​ងាប់ ផ្លូវថ្នល់​នានា​ត្រូវ​ទឹក​ជន់​លិច ។

គណៈកម្មាធិការ​ខាងលើ​នោះ​អំពាវនាវ​ដល់​បណ្តា​ខេត្ត​នៅ​ភាគ​កណ្តាល​ប្រទេស​ឱ្យ​តាមដាន​ការ​ព្យាករណ៍​ឧតុនិយម​ហើយ​ឱ្យ​ត្រៀមខ្លួន​ប្រឈម​មុខ​ចំពោះ​រាល់​សភាពការណ៍​ហើយ​ដោះស្រាយ​បណ្តា​ផលវិបាក​នៃ​ទឹកជំនន់ ៕