ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​ឥណ្ឌា​មួយ​លិច​ស្លា.ប់​2​នាក់

7 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​រាយការណ៍​ថា​នាវិក​២​នាក់​ស្លា.ប់​ហើយ​១៥​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ពេល​នាវា​ពិឃាត​បា.ញ់​មី​ស៊ី​ល​ឥណ្ឌា​១​គ្រឿង​គឺ​នាវា INS BETWA បាន​លិច​នៅ​ឯ​ការដ្ឋាន​នាវា​

បណ្តា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​រាយការណ៍​ថា​នាវិក​២​នាក់​ស្លាប់​ហើយ​១៥​នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​៥ ធ្នូ ពេល​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​ឥណ្ឌា​១​គ្រឿង​គឺ​នាវា INS BETWA បាន​លិច​នៅ​ឯ​ការដ្ឋាន​នាវា​មួយ​នៃ​ទីក្រុង​មុម​បៃ ។

អ្នកនាំពាក្យ​កង​ម៉ា​រី​ន​ឥណ្ឌា​អនុសេនីយ៍ឯក D.K SHARMA ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ឧប្បត្តិហេតុ​នោះ​កើត​មាន​ពេល​ប​ញ្ឆិះ​ម៉ាស៊ីន​នាវា​។ នាវា​ត្រៀម​ចាកចេញ​ទៅ​សមុទ្រ​វិញ​ក្រោយ​ការ​ជួសជុល ។ ប្រព័ន្ធ​ចង្កូត​មាន​បញ្ហា​ទើប​នាំ​ឱ្យ​នាវា​នោះ​ផ្អៀង​លិច ។ ដង​យោង​សំខាន់​របស់​នាវា​មានការ​ខូចខាត​ខ្លាំង​ដែល​នាំ​ឱ្យ​នាវា​ផ្អៀង​លិច ។

ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​២០០៤​នាវា​ពិឃាត INS BETWA ជានា​វា​ពិសេស​មួ​ួ​យ​របស់​កង​ម៉ា​រី​ន​ឥណ្ឌា ។ វា​មាន​ចំណុះ​៣៨៥០​តោន មាន​បណ្តោយ​១២៦​ម៉ែត្រ ហើយ​ជា​នាវាចម្បាំង​ផលិត​ដោយ​ឥណ្ឌា​ទាំងស្រុង ។ វា​បំពាក់​ដោយ​មី​ស៊ី​ល​ការពារ​អាកាស​និង​គ្រាប់បែក​បុក ។ បណ្តា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​និយាយ​ថា ទំហំ​នៃ​ការ​ខូចខាត​របស់​នាវា​នេះ​កំពុង​ត្រូវ​វាយតម្លៃ ហើយ​កង​ម៉ា​រី​ន​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​គ្រោះថ្នាក់​នេះ ។

យោង​តាម​សារព័ត៌មាន​ថា នេះ​ជា​ឧប្បត្តិហេតុ​ចម្បង​ទី​២​របស់​នាវា INS BETWA ។ កាលពី​ខែមករា ឆ្នាំ​២០១៤ នាវា​នោះ​បាន​បុក​ជាមួយ​របស់​ពុំ​ស្គាល់​មួយ​បណ្តាល​ឱ្យ​ខូច​ខាត​​ប្រព័ន្ធ​ចាប់​សំឡេង​របស់​នាវា ៕