ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ណាស់ ! ​យប់​ហើយ​ចូល​ដេក​ផ្ទះសំណាក់​សិន ថា​ចាំ​ភ្លឺ​ចាំ​ទៅផ្ទះ តែ​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បបួល​ប្អូនថ្លៃ​ស្រី​ទៅ​លេង​កោះ​ពេជ្រ​ស្រាប់តែ​ឌុ​ប​ៗ​រហូត​ដល់​ខេត្តកំពង់ឆ្នាំង​ទាំង​យប់ ដោយសារ​យប់​ជ្រៅ​ពេក​បងថ្លៃ​ក៏​លួងលោម​ប្អូនថ្លៃ​ថា …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បបួល​ប្អូនថ្លៃ​ស្រី​ទៅ​លេង​កោះ​ពេជ្រ​ស្រាប់តែ​ឌុ​ប​ៗ​រហូត​ដល់​ខេត្តកំពង់ឆ្នាំង​ទាំង​យប់ ដោយសារ​យប់​ជ្រៅ​ពេក​បងថ្លៃ​ក៏​លួងលោម​ប្អូនថ្លៃ​ថា ចូល​ដេក​ផ្ទះសំណាក់​១​យប់​សិន​ចាំ​ភ្លឺ​ចាំ​ទៅ​ផ្ទះ​វិញ តែ​ពេល​ចូល​ដល់​ក្នុង​បន្ទប់​ក៏​​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។ បន្ទាប់​ពី​បាត់​១​យប់ ម្តាយ​ឆ្ងល់​ក៏​សួរ​ដេញដោល​កូនស្រី​រហូត​ប្រាប់​ថា បងថ្លៃ​ឌុ​ប​ទៅ​ចាប់រំលោភ​នៅ​ខេត្តកំពង់ឆ្នាំង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សាំង កុសល់ អាយុ​២៩​ឆ្នាំ មុខរបរ​លក់​បបរស ស្នាក់​នៅផ្ទះ​លេខ​៤៤DE4 ផ្លូវ​លេខ​១០៩ ស្ថិត​ក្នុងភូមិ​៤ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​អញ្ចាញ ឃុំ​បឹង​កន្ទួត ស្រុក​ក្រ​កុះ ខេត្តពោធិ៍សាត់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី ខណ្ឌ​៧​មក​រា ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ​របស់​ជនសង្ស័យ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ជា​បងថ្លៃ​បាន​បបួល​ប្អូនថ្លៃ​ស្រី​ទៅ​លេង​កោះ​ពេជ្រ ប៉ុន្តែ​បែរជា​ឌុ​បរ​ហូត​ដល់​ខេត្តកំពង់ឆ្នាំង ហើយដោយ​សារ​តែ​យប់​ជ្រៅ​ពេក​ក៏​លួងលោម​ប្អូនថ្លៃ​ស្រី​ចូល​ដេក​ផ្ទះសំណាក់​១​យប់​ចាំ​ភ្លឺ​ចាំ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ចូល​ទៅ​ដល់​ក្នុង​បន្ទប់​ផ្ទះសំណាក់​បងថ្លៃ​រូប​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ប្អូនថ្លៃ​ស្រី​របស់​រហូត​បាន​សម្រេច​តែ​ម្តង ។ លុះ​ព្រឹក​ឡើង​ជនសង្ស័យ​ជា​បងថ្លៃ​ក៏​លួងលោម​ប្អូនថ្លៃ​ស្រី​រង​គ្រោះ​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ រួច​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បញ្ជាក់​ថា បន្ទាប់​ពី​បាត់​កូនស្រី​១​យប់ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឆ្ងល់ ក៏​សួរ​ដេញដោល​កូនស្រី​របស់​ខ្លួន​រហូត​កូនស្រី​របស់​ខ្លួន​ប្រាប់​ថា បងថ្លៃ​បបួល​ទៅ​លេង​កោះ​ពេជ្រ​តែ​បែរ​នាំ​ទៅ​រំលោភ​នៅ​ក្នុងផ្ទះ​សំណាក់​ឯ​ខេត្តកំពង់ឆ្នាំង​ទៅ​វិញ ។ បន្ទាប់​ពី​ដឹង​រឿង​ហើយ ទើប​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​មនោ​រម្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕