ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ ​MOU​ ផ្តល់សេវាប្រាក់​កម្ចីជូនប្រជាពលរដ្ឋក្រីក្រ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ដោយមើលឃើញពីភាពខ្វះខាតរបស់​ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជននានាមានជីវភាពក្រីក្រនោះ​ គ្រឹះស្ថានចំនួនពីរ​ បានចុះអនុស្សរណៈ យោគយល់គ្នា ​ដើម្បីផ្តល់ប្រាក់កម្ចីផែនឥណទាន ​ដោយទទួលបានសេវារ៉ាប់រងផ្នែកសុខភាព។

រាជធានីភ្នំពេញ៖​ ដោយមើលឃើញពីភាពខ្វះខាតរបស់​ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជននានាមានជីវភាពក្រីក្រនោះ​ គ្រឹះស្ថានចំនួនពីរ​ បានចុះអនុស្សរណៈ យោគយល់គ្នា ​ដើម្បីផ្តល់ប្រាក់កម្ចីផែនឥណទាន ​ដោយទទួលបានសេវារ៉ាប់រងផ្នែកសុខភាព។

ថ្លែងក្នុងសន្នីសីទកាសែតនៅសណ្ឋាគារសាន់វ៉េ ​កាលពីថ្ងៃទី០៥ ធ្នូ ២០១៦ ​នៅក្រោយពិធីចុះ MOU រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិសិនហ្វាន់ ​និង ក្រុមហ៊ុនធានារ៉ាប់រង ប្រេវ័រ លោកព្រាប​ ពិសិដ្ឋ ​នាយកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ​បានមានប្រសាសន៍ថា​ សុខភាពមានតួនាទីនិងមុខងារយ៉ាងសំខាន់ ​សម្រាប់មនុស្ស​គ្រប់រូបនៅក្នុងការបំពេញបេសសកម្មប្រចាំថ្ងៃរបស់ខ្លួន​ ។ ប្រសិនបើយើមានសុខភាពល្អ ​និងកាយសម្បទានមាំមួន ​នោះកាតព្វកិច្ចការងាដែលយើងបាន​ធ្វើ ​នឹងទទួល​បានសមិទ្ឋផលល្អដូចគ្នាដែរ។ ​ដោយមើលឃើញពីចន្លោះប្រហោងនឹងកង្វះខាតនៃការថែទាំសុខភាព ​ជាពិសេសប្រជាជនក្រីក្រដែលគាត់មិនសូវជាមានលទ្ធភាព ​វីសិន​ហ្វាន់ ​ក៏សម្រេចផ្ដល់ជូនបន្ថែមនូវការធានារ៉ាប់រងសុខភាព ​និងអាយុជីវិត ​ចំពោះអតិថិជនកម្ចី ​ដើម្បីលើកកម្ពស់ស្មារតីឲ្យពួកគាត់បង្កើនការយកចិត្តទុកដាក់ ​និងស្រឡាញ់​​សុខភាពជាងមុន ។

ចំណែកលោកស្រីសូឡែន​ ផារី ​អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងប្រេវ័របានបញ្ជាក់ថា​«យើងបានដឹងពីសុខទុក្ខដែលអតិថិជនប្រាក់កម្ជីបានជួបប្រទះ​ ហើយយើង​ក៏បានឃើញពីការលំបាកដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រឈម ​។ យើងមានសេចក្ដីកោតសរសើរនិងរីករាយយ៉ាងខ្លាំងចំពោះ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ដែលបានយក​ចិត្តទុកដាក់និងផ្តល់ការពារដល់អតិជនកម្ចីរបស់ពួគេ ​។ វាគឺជាការបោះជំហានដ៏ធំដែលខ្ញុំរំពឹងថាមនុស្សគ្រប់គ្នានឹងផ្តល់តម្លៃឲ្យ ។ ​ហើយនេះជារូបភាពមួយដែលបង្ហាញ​ចេញ​ពីការយកចិត្តទុកដាក់ខ្លំាងរបស់​ វិសិនហ្វាន់ ​ចំពោះសកម្មភាពនិងការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងដល់ប្រជាពលរដ្ឋខ្មែរ »។​ លោកស្រីបន្ថែមថា ​«យើងមានសេចក្តី​សោមមន្សជាមួយនឹង​ ការចាប់ដៃគូរសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ដែលមានបេសកកម្មខ្ពស់ផ្តោតលើសង្គម ដូចជាវីសិនហ្វាន់ »។

បើតាមអះអាងរបស់នាយកប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់បានឲ្យដឹងថា ​វីសិនហ្វាន់ ​បានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាព ​ ការថែទាំសុខភាព និងអាយុជីវិតរបស់ប្រជា ​ពលរដ្ឋក្រីក្រដែលរស់នៅតំបន់ដាច់ស្រយាល​ ជាពិសេសគឺអតិថិជនរបស់វីសិនហ្វាន់ផ្ទាល់ ​វីសិនហ្វាន់បានផ្ដល់ជូនបន្ថែមនូវ​ធានារ៉ាប់​ខ្នាតតូច​លើសុខភាព ​និងគ្រោះថ្នាក់បុគ្គលជូនដល់គ្រប់​អតិថិជនប្រាក់កម្ចីរបស់ខ្លួនជាង២៥ម៉ឺននាក់