ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាងហ្វាង​​ផង​​និង​សម្តែងផង​ បាក់ទឹកចិត្ត​លែង​ចង់​ផលិត​កុន​​​ខ្មែរ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទុយ​ពី​ការ​រំពឹង​ទុក ​លោក​ហ៊ុយ យ៉ា​ឡេ​ង ​ថៅកែ​ផលិតកម្ម​ និង​ជា​តួអង្គ​វិកល​ច​រិ​ត​ក្នុង​រឿង ​«​វិកលចរិត​» ​ថា​​នឹង​មាន​អ្នកគាំទ្រ​នាំ​គ្នា​មក​មើល​ភ្លូកទឹកភ្លូកដី​ ក្រោយ​ពី​ចាក់​បញ្ចាំង​ជា​ផ្លូវការណ៍ ​និងក្រោយ​ល្បី​ថា​ ជា​សាច់​រឿង​ល្អមើល​ មានការ​សរ​សើរ​ពី​មជ្ឈដ្ឋាន ​។

រាជធានីភ្នំពេញ ៖ ផ្ទុយ​ពី​ការ​រំពឹង​ទុក ​លោក​ហ៊ុយ យ៉ា​ឡេ​ង ​ថៅកែ​ផលិតកម្ម​ និង​ជា​តួអង្គ​វិកល​ច​រិ​ត​ក្នុង​រឿង ​«​វិកលចរិត​» ​ថា​​នឹង​មាន​អ្នកគាំទ្រ​នាំ​គ្នា​មក​មើល​ភ្លូកទឹកភ្លូកដី​ ក្រោយ​ពី​ចាក់​បញ្ចាំង​ជា​ផ្លូវការណ៍ ​និងក្រោយ​ល្បី​ថា​ ជា​សាច់​រឿង​ល្អមើល​ មានការ​សរ​សើរ​ពី​មជ្ឈដ្ឋាន ​។

​តែ​បែរជា​មាន​មនុស្ស​នាំ​គ្នា​ ទៅ​ទស្សនា​តិចតួច​ ធ្វើ​ឱ្យ​បាក់ទឹកចិត្ត​ជា​ខ្លាំង​ ចំពោះ​លោក​ចាងហ្វាង​រូប​នេះ ​ហើយក៏​​មិន​គួរ​ឱ្យ​​ជឿ​សោះ​ថា​ អ្នក​មើល​កុន​ខ្មែរ ​បែរជា​មិន​ឱ្យ​​តម្លៃ​ ហើយ​ទំនោរ​ទៅ​រកតែ​រឿង​បរទេស​ ខណៈ​សាច់​រឿង​មួយ​នេះ ​ធានា​មាន​សភាព​ប្រទាក់​
ក្រ​​ឡា​គ្នា​​យ៉ាង​រលូន​ហើយនោះ ​។

លោក​ហ៊ុយ យ៉ា​ឡេ​ង ជា​តួអង្គ​លេចធ្លោ​សម្តែង​បាន​លើ​នៅ​ក្នុង​រឿង ​«​វិកលចរិត​» ​បាន​បង្ហោះ​សារ​លើ​ហ្វេ​សបុ​ករប​ស់លោ​កថា​បន់ព្រះ​សំពះ​ទេវតា​ ជា​ទម្លាប់​កូន​ខ្មែរ​​បាន​ធ្វើ​ហើយ​ៗ! ​បន់​រូ​ច​ហើយ​យប់មិញ​ ក៏​​ទទួល​បាន​Like ១០,០០០០​ល្មម​ ។ ​ចំនួន​នេះ​ស្មើនឹង​ចំនួន​មនុស្ស ​ដែល​ធ្លាប់​គាំទ្រ​ភាពយន្ត​ខ្មែរ​កន្លង​មក ​។ ​តើ​អាច​ទេ ​បើ​បងប្អូន​ជួយ​មក​គាំទ្រ​ទាំងអស់​គ្នា​!​ ពិសេស​ប្អូន​ៗ​យុវ វ័យ​ដែល​គាំទ្រ​រឿង​ថៃ​រឿង​បរទេស​! ​តើ​អាច​មក​ចូលរួម​គាំទ្រ​វាយតម្លៃ​ភាពយន្ត​ខ្ញុំ​បាន​ទេ​ ល្អ​មិនល្អ​ត្រូវចិត្ត​ ឬ​មិន​ត្រូវចិត្ត​ត្រូវ​ជួយ​ប្រាប់​ផង ​ស្រួល​ខ្ញុំ​តម្រូវ​ចិត្ត​ជូន ​ព្រោះ​ខ្ញុំ​បាន​ដាក់​ទុន​ជីវិត​បម្រើ​ជូន​ហើយ​! ​ពេល​នេះ​មាន​តែ​កម្លាំងចិត្ត​ពី​បងប្អូន​ទេ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​ទៅ​មុខ​ទៀត​បាន​!​ សូម​រួសរាន់​លឿន​ កុំ​ឲ្យ​យឺត​ពេល​!​

ជាមួយ​គ្នា​នេះ​ដែរ ​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ដាក់​បញ្ចាំង​ តាម​រោង​ភាពយន្ត​នានា​អ្នក​ចូល​ទស្សនា​រឿង  «​វិកលចរិត​» បាន​សរសើរ​ថា ភាពយន្ត​នេះ​ល្អមើល​ទាំង​​គុណភាព និង​សាច់​រឿង ហើយ​ថា រឿង​នេះ​អាច​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស​បាន​ទៀត​ផង​។ យ៉ាងណា​ក៏​ដោយ​ផលិតករ​នៃ​ភាពយន្ត​នេះ​បាន​ត្អូញត្អែរ​ពី​ចំណូល​ទទួល​បាន​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ការ​ដាក់​បញ្ចាំង​ដំបូង​។

លោក ហ៊ុយ យ៉ា​ឡេ​ង ដែល​ជា​ផលិតករ និង​ជា​តួ​សម្ដែង​ក្នុង​រឿង «​វិកលចរិត​» បាន​និយាយ​ថា លោក​បានឃើញ និង​ស្ដាប់​ការ​ពោល​ពាក្យ​សរសើរ​ចំពោះ​ស្នាដៃ​របស់​លោក​ពិតមែន​ ​ប៉ុន្តែ​ការ​រក​ចំណូល​មិន​ដូច​អ្វី​ ដែល​លោក​បាន​គ្រោងទុក​នោះ​ឡើយ​។ មិន​ដូច​បំណង​ ព្រោះតែអ្នក​ចូល​ទស្សនា​ភាពយន្ត ជា​ពិសេស​មិត្ត​ៗ​យុវវ័យ នៅ​តែ​មិនសូវ​ឱ្យ​តម្លៃ​ចំពោះ​ភាពយន្ត​ដែល​ផលិត​យ៉ាង​សម្រិត​សម្រាំង ទាំង​គុណភាព​រឿង និង​តួ​សម្ដែង​ ។​

ផលិតករ​រូប​នេះ​ និយាយ​ថា រយៈពេល៣​ថ្ងៃ​ រឿង​របស់​លោក​ មាន​អ្នក​ចូល​ទស្សនា​តែ​ជាង៥​ពាន់​នាក់​ប៉ុណ្ណោះ ​។ ខុស​ពី​រឿងថៃ រឿង​បរទេស​មួយ​ចំនួន ជា​ពិសេស​ទាក់ទង​នឹង​រឿង​កំប្លែងខ្មោច​ជាដើម គឺ​រយៈពេល​ដូច​គ្នា​មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​៤​ទៅ​៥​ម៉ឺន​នាក់​ឯណោះ​ ។

​ប្រការ​ដែល​មិត្ត​ៗ​យុវវ័យ​ខ្មែរ​មិនសូវ​ឱ្យ​តម្លៃ​លើ​ភាពយន្ត​ ដែល​ផលិត​ឡើង​ដោយ​សម្រិតសម្រាំង​គុណភាព​ ដូច្នេះ​ធ្វើ​ឱ្យ​លោក​ចង់​បាក់ទឹកចិត្តលែង​ចង់​ផលិតភាព​យន្ត​តទៅ​ទៀត ​។​ ទាំងនេះ​ដោយសារ​តែ​លោក​យល់​ឃើញ​ថា រឿង​មួយ​ចំនួន​ផលិត​មិនសូវ​មាន​​គុណភាព តែ​អាច​រក​ចំណូល​បាន​ខ្ពស់​ទៅ​វិញ​ ។ ក៏​ប៉ុន្តែ​សម្រាប់​លោក​ដែល​ចូល​ចិត្ត​ផលិតភាព​យន្ត​សម្រាំង​យកគុណ​ភាព តែ​បែរ​ជា​គ្មាន​អ្នក​ចូល​ទស្សនា​ទៅ​វិញ​។

យ៉ាងណា​ក៏​ដោយ​ផលិតករ​លោក ហ៊ុយ យ៉ា​ឡេ​ង​ សម្ដែង​ក្ដី​សប្បាយ​រីករាយ​នៅ​ពេល​ភាពយន្ត​របស់​លោក​ត្រូវ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជ្រើសរើស​ជា​ភាពយន្ត​ល្អ​ប្រចាំឆ្នាំ​ដើម្បី​យក​ទៅ​ប្រកួតប្រជែង​នៅ​មហោស្រព​ភាពយន្ត ចិន នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។