ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ សមត្ថកិច្ចបានចា.ប់វ៉ៃខ្នោះមុខសញ្ញាម្នាក់ដោយសារបំភ័យថា មានអ្នកស្លា.ប់ដោយកូវីដ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ នេះ​ថា…

បន្ទាយ​មាន​ជ័យ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ នេះ​ថា មនុស្ស​ម្នាក់​ដែល​ជា​មុខសញ្ញា​ឈ្មោះ «​អ៊ូ​ខុ​ង​» ត្រូវ​បាន​ចាប់ខ្លួន​ហើយ ក្រោយ​ពី​បង្ហោះ​ព័ត៌មាន​មិន​ពិត​បំភ័យ​ថា មាន​មនុស្ស​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ។

ថ្លែង​ចេញពី​កម្មវិធី​មួយ​នៅ​ខេត្តបន្ទាយមានជ័យ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​ណា​យក​បញ្ហា​កូ​វី​ដ​-១៩ មក​លេងសើច។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះ បន្ទាប់ពីមានបុរសម្នាក់ មានឈ្មោះ អ៊ូខុង រស់នៅត្បូងឃ្មុំ បានបង្ហោះក្នុង Tik Tok ដោយផ្សាយព័ត៌មានមិនពិតថា មានអ្នកស្លាប់ដោយសារកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចបញ្ជាក់ថា តែបុរសឈ្មោះ អ៊ូខុងនេះ ត្រូវបានប៉ូលិសវ៉ៃខ្នោះ ចាប់ខ្លួនបញ្ជូនពីខេត្តត្បូងឃ្មុំ មកកាត់ទោស នៅភ្នំពេញហើយ នាព្រឹកថ្ងៃទី១ ខែកក្កដានេះ។ តាមសម្តេច ហ៊ុន សែន បុរសឈ្មោះ អ៊ូខុងនោះ ជាសកម្មជនគណបក្សភ្លើងទៀន ហើយការចាប់ខ្លួននេះ មិនមែនជារឿងនយោបាយទេ តែជាការផ្សាយព័ត៌មានមិនពិត ហើយករណីនេះទៀតសោតគឺ មិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។

«​បំភ័យ​មហាជន គឺ​ត្រូវ​ចាប់ខ្លួន ពេល​នេះ​ចាប់​បាន​មុខសញ្ញា​ឈ្មោះ អ៊ូ​ខុ​ង​ហើយ និង​កំពុង​តែ​ដឹក​មក​ភ្នំពេញ »។ សម្តេចបានបញ្ជាក់។

សម្តេច​បន្ត​ថា នេះ​ជា​សម័យ​បច្ចេកវិទ្យា​រឿង​អ្វី​ចាំបាច់​ទៅ​ធ្វើ​បែប​ហ្នឹង នៅ​សុខ​ៗ​មក​បំភ័យ​ថា មាន​មនុស្ស​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ ដូច្នេះ​ការ​ចាប់ខ្លួន​នេះ​កុំ​ផ្សារ​ភ្ជាប់​រឿង​នយោបាយ​ថា «​ចាប់​ដោយសារ​ដង្ហែ​បក្ស​ភ្លើងទៀន​» ។ «​យប់មិញ​ចាប់​បាន​ហើយ អ្នក​ដែល​បំភ័យ​អំពី​ការ​ស្លា​.​ប់​អ្នក​នៅ​ខេត្តកោះកុង សូម​អង្គការ និង​អង្គទូត​ចង់​មក​និយាយ​មក​និយាយ​ជាមួយ​ខ្ញុំ​មក ជន​នេះ​នៅ​ត្បូងឃ្មុំ តែ​យក​រឿង​កោះកុង​មក​បង្ហោះ​ទាំង​គេ​បដិសេធ ព្រោះ​រឿង​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ នេះ​មិនមែន​ជា​រឿង​បញ្ចេញមតិ​ទេ អ្នក​ណា​ក៏​ដោយ​យក​កូ​វី​ដម​ក​លេងសើច បំភ័យ​មហាជន ត្រូវ​ចាប់ខ្លួន អ៊ូ​ខុ​ង ត្រូវ​បាន​ចាប់ខ្លួន​ហើយ​» សម្តេច​តេ​ជោ បាន​ថ្លែង​បែប​នេះ ។

សម្តេច​បន្ត​ថា «​យប់មិញ​នេះ​បញ្ជា​ចាប់​ឱ្យ​បាន​មុខសញ្ញា​ឈ្មោះ អ៊ូ​ខុ​ង ស្នងការ​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់ខ្លួន​កំពុង​បញ្ជូន​មក​ភ្នំពេញ ។ មិន​អាច​ទទួលយក​បាន និង​មិន​អាច​លើកលែង​បាន បើ​អ្នកឯង​មិន​បង្ហោះ​អ្នក​ណា​គេ​ទៅ​ចាប់ រឿង​អ្វី​ចាំបាច់​ទៅ​ធ្វើ​បែប​ហ្នឹង​កុំ​ថា ចាប់​ដោយសារ​ទៅ​ដង្ហែ​បក្ស​ភ្លើងទៀន​ឱ្យ​សោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ