ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​មិន​ឱ្យ​សមត្ថកិច្ច​ណាមួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿ.ង.ញៀ.ន​ជាដាច់ខាត

1 ឆ្នាំ មុន

​ខេត្ត​​កំពង់ចាម ៖ ត្រូវ​តាមដាន​ និង​គ្រប់គ្រង​ឲ្យបាន​ចាប់​នៅមុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿ.ង​ញៀ.ន​គ្រប់​ប្រភេ​ទ​​នៅក្នុង​សហគមន៍​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នៅនឹងកន្លែង​ឱ្យ​បាន​ទាន់ពេល​វេលា​ ឬ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ទៅតាម​ដីកា​របស់​តុលាការ ។ នេះ​គឺជា​ប្រសាសន៍​លើកឡើង​ពីសំណាក់​ឯកឧត្ដម​ អ៊ុន ចាន់​ដា​…

​ខេត្ត​​កំពង់ចាម ៖ ត្រូវ​តាមដាន​ និង​គ្រប់គ្រង​ឲ្យបាន​ចាប់​នៅមុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿ.ង​ញៀ.ន​គ្រប់​ប្រភេ​ទ​​នៅក្នុង​សហគមន៍​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នៅនឹងកន្លែង​ឱ្យ​បាន​ទាន់ពេល​វេលា​ ឬ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​ទៅតាម​ដីកា​របស់​តុលាការ ។ នេះ​គឺជា​ប្រសាសន៍​លើកឡើង​ពីសំណាក់​ឯកឧត្ដម​ អ៊ុន ចាន់​ដា​ អភិបា​លខេត្ត​ បាន​ថ្លែងនៅក្នុងពិធីលុបបំបាត់​គ្រឿង​ញៀន​ ​នា​ព្រឹក​ថ្ងៃទី៣០ មិថុនា​ឆ្នាំ​២០២២ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាធាយ ស្រុក​បាធាយ ។​ ជាមួយ​នោះ​ មាន​ការ​​ចូល​រួម​ពី​កងកម្លាំង​ប្រដាប់​អាវុធ​មន្ត្រី​រាជការ​គ្រប់​ស្រទាប់វណ្ណៈ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍​ទោ ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​គូសបញ្ជាក់​ឱ្យ​ដឹងទៀត​ថា ក្នុង​ឆ្នាំ២០២១ និងឆមាស​ទី១ ឆ្នាំ២០២២ខេត្ត​កំពង់ចាម យើង​ពុំ​មានការ​ផលិត​ចម្រាញ់​​កែច្នៃ ​និង​ដាំដុះ​រុក្ខជាតិ​ មាន​ដូចជា​កញ្ឆា​នោះ​ឡើយ​។​ ប៉ុន្តែ​ការ​ចរាចរ​ជួញដូរ​ចែកចាយ​គ្រឿ.ង.ញៀ.ន​ខុសច្បាប់​នៅតែ​ជា​បញ្ហា​ប្រឈម​ ដែល​បាន​និង​កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​បរិយាកាស​សន្តិ​សុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​ព្រមទាំង​បង្ក​ការ​ព្រួយបារម្ភ​ជាច្រើន​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​។

លោក​ឧត្តម​សេ​នីយ៍​ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា ផ្អែក​តាម​តួលេខ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​មុខសញ្ញា​ប្រើប្រាស់​គ្រឿ.ង.ញៀ.ន​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ២០២២ របស់​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ​ខេត្ត បាន​បង្ហាញថា​ចំនួន​អ្នកមាន​ថ្នាំ​មាន៩៩១នាក់ ក្នុង​នោះ​ស្រី​៤នាក់ ដែល​ចំនួន​នេះ​បាន​ឆ្លុះបញ្ចាំង​​អំពី​កំណើន​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន ​ហើយ​ភាគច្រើន​ក្នុង​ស្រទាប់​យុវវ័យ​។​

ចំពោះ​វិធានការ​អនុវត្ត​ច្បាប់​បង្ក្រាប​រួម​បាន​ចំនួន៣២៥ករណី ឃាត់ខ្លួន​ចំនួន១.៥៣២នាក់ ក្នុង​នោះ​ស្រី៥៧នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២០ មានការ​ថយ​ចុះ៧២ករណី​។ វត្ថុ​តាង​​ចាប់​យក​រួមមាន​គ្រឿ.ង.ញៀ.ន​ក្រាម​ពណ៌.ស​ចំនួន១.៥៦៥ កញ្ចប់​ទម្ងន់៧.៧៩៣ក្រាម ទាំង​សំបក ថ្នាំ​គ្រាប់​ប្រភេទWYចំនួន១០៩កញ្ចប់ មាន​ទម្ងន់១៣.០២ក្រាម រួម​ទាំង​សំបក ម៉ូតូ​ចំនួន ២៤២ គ្រឿង​ទូរសព្ទ​ដៃ​ចំនួន១២៦៣គ្រឿង រថយន្ត២៧គ្រឿង ជញ្ជីង​អេ​ឡិក​ត្រូ​និច២៧គ្រឿង អាវុធ​ខ្លី​ម៉ាក​កា​៥៤ មួយ​ដើម​អាវុធ​កែច្នៃ​ចំនួន៥ដើម កាំបិត​មួយ​ដាវ​ចំនួ​ន៨ ពូថៅ​ចំនួន១ និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​។

ឯកឧត្ដម​អ៊ុន ចាន់​ដា អភិបាលខេត្ត​វិញ មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ​យោង​តាម​សារលិខិត​របស់​សម្ដេច​តេជោ​សែន ​ក្នុង​ការ​លុបបំបាត់​ការ​ផ្គត់ផ្គង់​គ្រឿ.ង.ញៀ.ន​ខុសច្បាប់​ ការកាត់បន្ថយ​តម្រូវការ​គ្រឿ.ង.ញៀ.ន​ការកាត់បន្ថយ​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​បំពាន​គ្រឿ.ង.ញៀ.ន​ការ​ពង្រឹង​​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​និង​កិច្ចសហការ​អន្តរជាតិ​គឺ​យើង​គ្រប់គ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​សកម្មភាព​និង​ជាប់​ជាប្រចាំ​។​ ជាពិសេស​ទៅទៀត​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ ដែល​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៧ឆ្នាំ២០២២ ក៏ដូចជា​ការ​កសាង​បាន​នូវ​សហគមន៍​និង​ជីវភាព​សង្គម​គ្មាន​គ្រឿងញៀន​។

ឯកឧត្ដម​អ៊ុន ចាន់​ដា អភិបាលខេត្ត​បន្ត​ថា ជាមួយ​នោះ​ ត្រូវ​កសាង​ឯកសារ​ឱ្យ​បាន​គ្រប់គ្រាន់​ត្រឹម​ត្រូវ​និង​ទាន់ពេល​វេលា​ស្នើសុំ​ដីការ​តុលាការ​ ដើម្បី​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ឲ្យអស់​ពី​ក្នុង​មូល​ដ្ឋាន​និង​សហគមន៍​ ។​ ត្រូវ​ប្រើប្រាស់​នូវ​វិធានការ​ផ្សព្វផ្សាយ​អោយ​បាន​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ​តាមរយៈ​វេទិកា​នានា ​ពិសេស ​វេ​ទិ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​។ ​សម្រាប់​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ត្រូវ​ចូលរួម​ឲ្យបាន​សកម្ម​ជាមួយនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ពិសេស​សូម​ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​លុបបំបាត់​គ្រឿង​ញៀន​ឲ្យបាន​ច្រើន​។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​សូម​យក​យល់​ដល់​សមត្ថកិច្ច​ក្នុង​ការ​បំពេញ​នីតិវិធី​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ដោយ​ចូលរួម​សហការ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ គឺ​មិន​មានការ​យោគ​យល់​និង​លើកលែង​ជាដាច់ខាត​ចំពោះ​ករណី​ល្មើស​គ្រឿ.ង.ញៀ.ន​ត្រូវ​ចាប់​វិធានការ​យ៉ាង​តឹង​រឹង​បំផុត​ចំពោះ​បុគ្គល​ដែល​មានសមត្ថកិច្ច​ណាមួយ​ហ៊ាន​លុះ​ដៃ​ចូល​អន្តរាគមន៍​ក្នុង​បទល្មើស​គ្រឿងញៀន​។

ក្នុងនាម​រដ្ឋបាល​ខេត្ត​សំណូមពរ​រួមមាន១.គ្មាន​បទល្មើស​លួច​ឆក់ប្លន់​គ្រឿងញៀន​ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស​គ្រប់​ប្រភេទ ​។ ២.មាន​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ជា​ពិសេស​ជា​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ៣.គ្មាន​អំពើ​អនាចារ​គ្មាន​ការ​ជួញដូរ​មនុស្ស​ពិសេស​ស្ត្រី​និង​កុមារ​គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​គ្មាន​ក្មេង​ទំនើង​ និង​៤.មាន​អនាម័យ​មាន​សោ​ភណ្ឌ​ភាពល្អ​ និង​បរិស្ថាន​ល្អ​ ៕

អត្ថបទសរសេរ ដោយ