ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង១១ព្រឹកនេះ! បង្ហាញ​ក្រុមចោរ​ប្លន់ដ៏កក្រើកក្រុង ចំនួន១៥នាក់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅវេលាម៉ោង​១១ព្រឹកថ្ងៃទី​០៦ ធ្នូ​ នេះ នៅអធិការដ្ឋាន​ខណ្ឌ​ទួលគោក នឹងធ្វើ​ការបង្ហាញ​មុខ​ក្រុម​ចោរ​ប្លន់​សរុប​១៥នាក់ (សុទ្ធសឹង​ជាមុខសញ្ញាប្លន់ដ៏កក្រើក​ក្នុង​រាជធានីភ្នំពេញ) ដែល​ត្រូវ​កម្លាំង​បើក​ប្រតិ​បត្តិ​ការចុះបង្ក្រាប​​​រយៈ៤ថ្ងៃ ​ដោយចូលរួម​ពី​​​ខាងខណ្ឌ​ទាំង១២​ ​ចាប់តាំង​ពីថ្ងៃទី០២ ដល់ថ្ងៃទី​០៥ ធ្នូ ២០១៦ មក។

ការបង្ហាញមុខ​ក្រុមចោរ​ទាំងនេះ គឺដឹកនាំដោយលោ​កវរសេនីយ៍ឯកអេង សោភា នាយ​ការិយាល័យព្រហ្ម​​កម្រិតធ្ងន់​, លោក​វរសេ​នីយ៍​ទោ ប៊ុន សត្យា​ នាយការិយាល័យព្រហ្ម​ទណ្ឌ​កម្រិតស្រាល និង​ចូលរួមពី​លោកអធិការ អធិការរង និងមន្ត្រីតាមបណ្តា​ខណ្ឌ​ទាំង​​១២​ផងដែរ ។

គួរ​បញ្ជាក់ថា មុខសញ្ញាចោរ​ប្លន់​ទាំង១៥នាក់គឺមាន២ក្រុម ដោយដកហូត​វត្ថុតាង​ជាច្រើន មាន​កាំភ្លើង​K54មួយ​ដើម​, ថ្នាំញៀន​៥១​កញ្ចប់ (ធំ-តូច), កាំបិតប៉័ងតោ និងម៉ូតូ១៧គ្រឿង​ ។