ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមរ័ក​គ្នា​​ជា​ច្រើន​ដង ទីបំផុត​ឪពុកម្តាយ​ខាង​ស្រី​ចាប់​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​ម្នាក់​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​រួមរ័ក​ជាមួយ​កូនស្រី​គាត់ …

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ឪពុក​ម្តាយ​ក្មេង​ស្រី​ម្នាក់​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​រួមរ័ក​ជាមួយ​កូនស្រី​គាត់​ជា​ច្រើន​ដង ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​សង្ស័យ​ឈ្មោះ ភ័ក្ត្រ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​បុរី​ប៉េង​ហួត ផ្ទះ​លេខ​២៥​អឺ​សូន្យ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​(​អនីតិជន​)​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យុវជន​សង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ​បាន​ទំនង​ទំនង និង​ស្រា​ឡាញ់​គ្នា ហើយ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៦​គូស្នេហ៍​អនីតិជន​នេះ​បាន​នាំ​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​ដែល​មាន​យីហោ Brother ដែល​ពេល​នោះ​បាន​រួមរ័ក​គ្នា​ក្នុង​បន្ទប់​ខារ៉ាអូខេ​នោះ​បាន​សម្រេច​ម្តង បន្ទាប់​មក​ក៏​ណាត់គ្នា​រួមរ័ក​ក្នុង​ខារ៉ាអូខេ​ខាងលើ​នេះ​បាន​២​ដង​ទៀត ។

សមត្ថកិច្ច​បន្ត​ទៀត​ថា លុះ​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ យុវជន​សង្ស័យ​និង​ក្មេង​ស្រី​រង​គ្រោះ​បាន​ឌុ​ប​គ្នា​ដើរ​លេង​ដល់​ពាក់កណ្ដាល​អា​ធ្រា​ត រួច​ក៏​នាំ​គ្នា​ឡើងឋានសួគ៌​នៅផ្ទះ​យុវជន​សង្ស័យ​ទៀត ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយមក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដឹង​ពី​រឿង​នេះ លុះ​វេលា​កើតហេតុ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​ចាប់​ឃាត់ខ្លួន​យុវជន​សង្ស័យ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន យុវជន​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕