ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀន​ថ្នាំ​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន​ចាប់​មួល​ក្តិច

7 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន​បន្ទាប់​ពី​សុំ​ប្រពន្ធ​រួមរ័ក​តែ​មិន​ព្រម ក៏​ចាប់​បញ្ច្រក​ទឹក​ថ្នាំ​ញៀន​និង​ចាប់បង្ខំ​ប្រពន្ធ​រំលោ.ភ

ខេត្ដកណ្ដាល ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ឃាត់ខ្លួន​បន្ទាប់​ពី​សុំ​ប្រពន្ធ​រួមរ័ក​តែ​មិន​ព្រម ក៏​ចាប់​បញ្ច្រក​ទឹក​ថ្នាំ​ញៀន​និង​ចាប់បង្ខំ​ប្រពន្ធ​រំលោភ នៅ​តែ​មិន​បាន​ក៏​បាន​ចាប់​មួល​ក្ដិច​ប្រដាប់​ភេទ​នាង​បណ្ដាល​ឱ្យមាន​របួស​យ៉ាងធ្ងន់ធ្ងរ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ធ្នូ ២០១៦ ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​នៅ​តាម​ទំនើងចិត្ដ​របស់​ខ្លួន​យ៉ាង​អគតិ​មក ប្ដី​កំណាច​ឃោ​ឃៅ​ញៀន​ថ្នាំ​រូប​នេះ បាន​រត់គេច​ខ្លួន​ចេញពី​លំនៅ​ឋាន​បាត់ តែ​ត្រូវ​នគរបាល​តាម​ចាប់ខ្លួន​បាន ។ ចំណែកឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ខណៈ​ដែល​ស្ដ្រី​រង​គ្រោះ​រង​របួស​លើ​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ ។

មន្ដ្រី​នគរបាល​ក្រុង​តា​ខ្មៅ ឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ ហៀ​ង ហួត អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ ។ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឆិល ចិន្ដា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានកូន​ពីរ​នាក់ ។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ប្ដី​របស់​នាង​ជា​មនុស្ស​ញៀន​ថ្នាំ តែងតែ​ទិញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​យក​ទៅ​ប្រើប្រាស់​នៅ​រោង​ចាំ​ស្រះ​ត្រី ហើយ​បន្ទាប់​ពី​ស្រវឹង​គ្រឿងញៀន គេ​តែងតែ​មក​សុំ​នាង​រួម​ភេទ ។ តាម​ទម្លាប់​លុះ​មក​ដល់​វេលា​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ប្ដី​របស់​នាង​បាន​ចូល​ទៅ​ក្នុង​មុង​សុំ​នាង​រួម​ភេទ​បន្ទាប់​ពី​ស្រវឹង​គ្រឿងញៀន ។ លើក​នេះ ដោយសារ​តែ​នាង​មិនសូវ​ស្រួលខ្លួន ក៏​បាន​បដិសេធ​មិន​រួម​ភេទ​ជាមួយ​ទេ ខណៈនោះ​ប្ដី​របស់​នាង​មិន​សុខចិត្ដ នៅ​តែ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​រហូត​កើតជា​ជម្លោះ ។

គ្រានោះ​ប្ដី​បាន​ចាប់​ច្របាច់​មាត់​របស់​នាង​យក​ទឹក​ក្នុង​ដប​ប្រើប្រាស់​គ្រឿងញៀន​បញ្ច្រក​ចូល​មាត់ បន្ទាប់​មក​បាន​ចាប់់​នាង​រំលោភ និង​បាន​ចាប់​មួល​ក្ដិច ប្រើ​ទារុណកម្ម​រហូត​ធ្វើ​ឲ្យ​ផ្លូវភេទ​របស់​នាងរង​របួស ។

ដោយសារ​តែ​ឈឺចាប់​ទ្រាំ​លែង​បាន នាង​ក៏​បាន​ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ ធ្វើ​ឲ្យ​ប្ដី​របស់​នាង​ភ័យ​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ​តែ​ម្ដង ។

ពាក់ព័ន្ធ​ករណី​នេះ ស្ត្រី​រង​គ្រោះ​ដោយសារ​តែ​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​ប្ដី​ដែល​ញៀន​ថ្នាំ និង​តែងតែ​ប្រើ​អំពើ​ហិង្សា​ញឹកញាប់​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​ហូរ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្ដរាគមន៍​ចាប់ខ្លួន ជន​ដៃដល់​ជា​ប្ដី​ចាត់ការ​តាម​ច្បាប់ ។

នៅ​ចំពោះ​មុខ​នគរបាល លោក​ប្ដី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​បី​ឆ្នាំ​មក​ហើយ និង​បាន​ចាប់បង្ខំ​ប្រពន្ធ​រួម​ភេទ​ពិតមែន តែ​ប្រពន្ធ​មិន​ព្រម​ខ្លួន​ក៏​ធ្វើអំពើ​មិន​គប្បី​លើ​ប្រពន្ធ​ទៅ​ព្រោះតែ​ខឹង ។

គ្រូពេទ្យ​បង្ហើប​ប្រាប់​ថា ប្រដាប់​ភេទ​ជន​រង​គ្រោះ​មាន​ស្នាម​ជាំ​ហើម​ខ្លាំង ដោយសារ​ប្ដី​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណំ​ុ​រឿង​បញ្ជូន​ចាត់ការ​តាមច្បាប់ ៕