ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រស្ទាវ បុកខ្ទេចបុកខ្ទី បុកដល់ក្នុងផ្ទះ​ទើប​អស់​ចិត្ត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​4A-1860 បើក​បរ​ដោយ​​យុវជន​ស្ទាវ​ម្នាក់ បាន​បុក​រថយន្ត​២​គ្រឿង ម៉ូតូ​១​គ្រឿង កន្លែង​លក់​ចាប់ហួយ​លើ​ចិញ្ចើម​ផ្លូវ និង​បន្ត​បុក​ចូល​ក្នុងផ្ទះ​គេ​ទៀត​ទើប​​​នៅ​ស្ងៀម​ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ ស្ថិត​ត្រង់​ចំណុច​រង្វង់​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​4A-1860 បើក​បរ​ដោយ​​យុវជន​ស្ទាវ​ម្នាក់ បាន​បុក​រថយន្ត​២​គ្រឿង ម៉ូតូ​១​គ្រឿង កន្លែង​លក់​ចាប់ហួយ​លើ​ចិញ្ចើម​ផ្លូវ និង​បន្ត​បុក​ចូល​ក្នុងផ្ទះ​គេ​ទៀត​ទើប​​​​នៅ​ស្ងៀម​ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ធ្នូ ស្ថិត​ត្រង់​ចំណុច​រង្វង់​មូល​ចោម​ចៅ​ ឡើង​ទៅ​ខេត្តតាកែវ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ទោះបីជា​យ៉ាងណា អ្នក​ប​ង្ក​ត្រូវ​ឃាត់ខ្លួន​បាន​ភ្លាម​ៗតែ​មិន​ទាន់​ស្គាល់ឈ្មោះ គ្រាន់តែដឹងថា ​ជា​យុវជន​ស្ទាវ​មួយ​រូប ។ រីឯ​ភាគី​​ខាង​រង​គ្រោះ​ក៏​មិន​ទាន់​ស្គាល់​ដែរ តែ​មួយ​គ្រឿង​ជា​រថយន្ត​ទួ​រី​ស​ពណ៌​.​ស ពាក់​ស្លាក​លេខ​2AD-5121, រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ដែល​​សរុបមាន​​មនុស្ស​រង​របួសធ្ងន់​-​ស្រាល​៤​នាក់ ។

ប្រភព​ឱ្យ​ដឹង​ទៀតថា មុន​ពេល​កើតហេតុ រថយន្ត​កុងតឺន័រ​ខាងលើ​ ធ្វើ​ដំណើរ​មក​ពី​ត្បូងឆ្ពោះទៅ​ខាងជើង លុះ​មក​ដល់​ចំណុច​កើតហេតុ (​បញ្ច្រាស​គ្នា​)​ជាមួយ​ទួ​រី​ស​នោះ ស្រាប់តែបុកគ្នាពេញទំហឹង ធ្វើ​ឱ្យ​រថយន្ត​ទួ​រី​ស​​ខ្ទាត​ទៅ​បុក​កន្លែង​លក់​ចាប់ហួយ ម៉ូតូ​១​គ្រឿងនិង​រថយន្ត​ឡិច​ស៊ី​ស ហើយ​ក៏​បុក​ចូល​ទៅ​ក្នុងផ្ទះ​គេ​តែ​ម្តង ។