ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ជន​ក្រីក្រ​ថៃ​បាន​ធ្លាក់​ចុះ​ខណៈ​សេដ្ឋកិច្ច​ប្រទេស​នេះ​រីក​លូតលាស់

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ចំនួន​ជន​ក្រីក្រ​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ពី​៧,១​លាន​នាក់​ក្នុង​ឆ្នាំ​២០១៤ មក​ត្រឹម​៤,៩​លាន​នាក់​កាលពី​ឆ្នាំ​មុន ខណៈ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ និង​គោលនយោបាយ​រដ្ឋាភិបាល​ជួយ

ប្រទេស​ថៃ ៖ ចំនួន​ជន​ក្រីក្រ​ក្នុង​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ពី​៧,១​លាន​នាក់​ក្នុង​ឆ្នាំ​២០១៤ មក​ត្រឹម​៤,៩​លាន​នាក់​កាលពី​ឆ្នាំ​មុន ខណៈ​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ និង​គោលនយោបាយ​រដ្ឋាភិបាល​ជួយ​ដំឡើង​ប្រាក់បៀវត្ស ។

តាម​ការ​ស្ទង់​មតិ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ (NESDB) ឲ្យ​ដឹង​ថា ចំនួន​ជន​ក្រីក្រ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៧,២%​ប៉ុណ្ណោះ​នៃ​ប្រជាជន​ទាំងអស់ ។

NESDB និយាយ​ថា កាលពី​ឆ្នាំ​២០១៣ ខ្សែបន្ទាត់​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​ថៃ គឺ​ស្មើនឹង​៧២,៣​ដុល្លារ​ក្នុង​មួយ​ខែ ឯ​ឆ្នាំ​២០១៤ ស្មើនឹង​៧៤,៣២​ដុល្លារ​ក្នុង​មួយ​ខែ និង​ឆ្នាំ​២០១៥ ស្មើនឹង​៧៤,២៤​ដុល្លារ ។

លោក Porametee Vimolsiri លេខាធិការ​របស់ NESDB ថ្លែង​ថា ៖ « ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើន​ពី​០,៨%​ក្នុង​ឆ្នាំ​២០១៤ ដល់​២,៨%​ក្នុង​ឆ្នាំ​២០១៥ ដោយ​រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​ជា​ច្រើន​ក្នុង​ការ​ទប់ទល់​នឹង​ភាព​ក្រីក្រ និង​វិសមភាព​សេដ្ឋកិច្ច » ។

លោក Porametee បន្ត​ថា ៖ « ទោះជា​មានការ​កើនឡើង​នៃ​ប្រាក់បៀវត្ស​ក្តី ក៏​ចន្លោះ​សេដ្ឋកិច្ច​នៅ​តែ​បន្ត​មាន​យ៉ាង​ខ្ពស់ ។ បញ្ហា​នេះ​មក​ពី​អ្នកមាន​ទ្រព្យសម្បតិ្ត គឺជា​ម្ចាស់​កម្មសិទ្ធិ​ដី​ជា​ច្រើន ហើយ​ពួក​គេ​ក៏​អាច​ទទួល​បាន​សេវាកម្ម​ដ៏​មានគុណ​ភាព​ខ្ពស់​ជាង​ជន​ក្រីក្រ​ផង​ដែរ ។ បញ្ហា​នេះ​អាច​នឹង​ជំរុញ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​ទំនើប​កម្ម​នៃ​បច្ចេកវិទ្យា ការ​ឡើងក​ម្តៅ​ពិភពលោក និង​ការ​កើនឡើង​នៃ​ប្រជាជន​មាន​អាយុ​ច្រើន » ។

NESDB ឲ្យ​ដឹង​ទៀត​ថា ការងារ​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​៦​ត្រីមាស​ជាប់​ៗ​គ្នា​មក​ហើយ​ព្រោះ​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​កសិកម្ម និង​ការ​ប៉ះពាល់​ពី​ទឹកជំនន់​ជាដើម ប៉ុន្តែ​ការងារ​ក្នុង​វិស័យ​ផ្សេង​ៗ​ដូច​ជា សំណង់ ការ​លក់ដុំ​និង​រាយ សណ្ឋាគារ​និង​ភោជនីយដ្ឋាន បែរជា​កើនឡើង​ទៅ​វិញ ៕