ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជ្រុលហើយ! សូម្បីគោយន្តកន្ត្រៃ​ក៏​បុក​​គ្នា ៦នាក់របួសធ្ងន់-ស្រាល

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​យ៉ាង​ហោច​ណាស់ មនុស្ស​០៦​នាក់​បាន​រង​របួសធ្ងន់​-ស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង ស្ថិត​លើ​កំណាត់​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ​​​ក្នុងភូមិ​កំពែង ​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ​កាលពី​ថ្ងៃ​ទី​០៥​ ធ្នូ ​វេលា​ម៉ោង​០៥ ​និង​១០​នាទី​ល្ងាច​ ​​បង្ក​ឡើង​​ដោយ​គោ​យន្ត​កន្ត្រៃ​០២​គ្រឿង​បាន​បើក​កៀរ​គ្នា ​។

​នគរបាល​ប៉ុស្ដិ​រដ្ឋបាល​ព្រ​ងិ​ល​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ផ្តើមពី​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​មានកូន​ឈ្មោះ​សឿ​ន លើ​ម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជា​អ្នកបើកបរ​ហើយ​ឪពុក​ឈ្មោះ​គឿ​ន សឿ​ន​ អាយុ​៤៨​ឆ្នាំ​ ជា​អ្នក​រួម​ដំណើរ​ ។​ គោ​យន្ត​នេះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទៅ​ដល់​ចំណុច​កើតហេតុ​ បាន​ឡើង​ជែង​គោ​យន្ត​កន្ត្រៃ​ដឹកស្រូវ​មួយ​គ្រឿង​ទៀត​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជិះ​គ្នា​​៤​នាក់ ប៉ុន្តែ​មិន​ទាន់​ផុត​កន្ទុយ​ផង​ បាន​បត់​ស្ដាំ​កៀរ​គោ​យន្ត​ដឹកស្រូវ​ក៍​ត្រូវ​គោ​យន្ត​ដឹកស្រូវ​បុក​រង​របួស​ទាំងអស់​គ្នា​តែ​ម្ដង​។

​ជន​រង​គ្រោះ​​ ១-ឈ្មោះគឿ​ន សឿ​ន​ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ របួសធ្ងន់​ ២-​ឈ្មោះ​សឿ​ន លើ​ម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ របួសធ្ងន់​ត្រូវជា​កូន​របស់​ឈ្មោះ​គឿ​ន សឿ​ន ​រស់នៅ​ភូមិ​បឹង​ស្ដុក​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ ៣​-​ឈ្មោះ​ឈុំ បុល​ ភេទ​ប្រុស ​អាយុ​៥៨​ឆ្នាំ ​ជា​អ្នក​បើក​​គោ​យន្ត​ដឹកស្រូវ​របួសស្រាល ៤-​ឈ្មោះ​បុល ចាន់ធូ​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ របួសស្រាល​ ៥-​ឈ្មោះ​បុល រ៉ា​ក់​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​របួសស្រាល ​៦-​ឈ្មោះ​បុល ដាំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​របួសស្រាល​ ទាំង៣នាក់​នេះ​ ជា​កូន​របស់​ឈុំ បុល​រស់នៅ​ភូមិ​អូរ​បាក់​ត្រា​ឃុំ​ព្រ​ងិ​ល ​ស្រុក​ភ្នំក្រវាញ ​ខេត្តពោធិ៍សាត់​ ។

​ជន​រង​គ្រោះ​ទាំងអស់​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​គោ​យន្ត​ទាំង​២គ្រឿង ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រ​ងិ​ល​ដើម្បី​ដោះស្រាយ​​តាម​ច្បាប់​​ ។