ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រី​ណា សេក មានគភ៌ជាមួយ​គូស្នេហ៍​ថ្មី ឆ្លៀតចូលរួម​ក្នុង​វេទិកា​បង្ហាញម៉ូ​ដ​ពិភពលោក

7 ឆ្នាំ មុន

ជា​ឆ្នាំ​ដំបូង​របស់​នាង​អីុរី​ណា សេក ដែល​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​លើ​វេទិកា «Victoria Secret» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នាង​អីុ​រី​ណា សេក កំពុង​មានគភ៌​ដំបូង​ជាមួយ​លោក​ប៊្រេត​លី

ជា​ឆ្នាំ​ដំបូង​របស់​នាង​អីុរី​ណា សេក ដែល​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​លើ​វេទិកា «Victoria Secret» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នាង​អីុ​រី​ណា សេក កំពុង​មានគភ៌​ដំបូង​ជាមួយ​លោក​ប៊្រេត​លី គូ​ព័រ​តារា​សម្តែង ដ៏​ល្បីឈ្មោះ​នៅ​ហូ​លី​វូ​ដ​ដូច្នេះ​នោះ​ជា​ព្រឹត្តិការណ៍​មួយ​កម្រ​កើត​មាន​ដែល​តារា​មាន​ផ្ទៃពោះ​ឡើង​លើ​វេទិកា​បង្ហាញ​ម៉ូ​ដ ។

នាង​អីុរី​ណា​ និង​លោក​ប៊្រេ​ត លី ចាប់ផ្តើម​ចេញ​ដើរ​កម្សាន្ត​ជា មួយ​គ្នា​នៅ​ខែមេសា ឆ្នាំ​២០១៥ ហើយ​ចងសម្ព័ន្ធភាព​ស្នេហា​នឹង គ្នា​ចាប់តាំងពី​ពេល​នោះ​មក​។ ពួក​​គេ​បាន​ដើរ​លេង​ជា​ប្រចាំ ហើយ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ជាមួយ គ្នា​នៅ​ក្នុង​ពិធី «Met Gala» កាលពី​ខែឧសភា ២០១៦ ។

ទោះបីជា មាន​ពាក្យ​ច​ចាម អា​រ៉ា​ម​ថា អ្នក​ទាំង​២​ឈប់​សេពគប់​គ្នា​កាលពីដើម​ឆ្នាំ​២០១៦​ក៏​ដោយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្ព័ន្ធភាព​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត តាំងពី​មាន​លេចឮ​ដំណឹង​ឈប់​សេពគប់​គ្នា​នា​ពេល​កន្លង​ទៅ​។

ជិត​ដាច់​ឆ្នាំ​២០១៦​នេះ អីុរី​ណា សេក បាន​បង្ហាញខ្លួន​នៅ​លើ​វេទិកា​បង្ហាញ​ម៉ូ​ដ​ពិភពលោក ដែល​មាន​តារា​បង្ហាញ​ម៉ូ​ដ ល្បី​ៗ​ជា​ច្រើន​រូប​ចូលរួម​នៅ​ក្រុងប៉ារីស​។ បច្ចុប្បន្ន​នាង​អីុរី​ណា សេក មានគភ៌​ប្រហែល​៤​ខែ ធ្វើ​ឱ្យ​នាង​មាន​ក្តី​រំភើប​ក្រៃ​លែង ដែល​ក្លាយជា​អ្នក​ម្តាយ​លើក​ដំបូង ៕