ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ឳ​ឡឹ​ក​រាល់ថ្ងៃ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព

7 ឆ្នាំ មុន

សម្រាប់​អ្នក​ចូល​ចិត្ត​ឪឡឹក នេះ​គឺជា​ដំណឹង​ល្អសម្រាប់​អ្នក ។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​បង្កើន​ការ​ទទួលទាន​ឪឡឹក​អាច​បន្ថយ​ហានិភ័យ​នៃជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​បេះដូង ព្រោះឪឡឹក​មាន​ផ្ទុក​សារជាតិ

សម្រាប់​អ្នក​ចូល​ចិត្ត​ឪឡឹក នេះ​គឺជា​ដំណឹង​ល្អសម្រាប់​អ្នក ។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​បង្កើន​ការ​ទទួលទាន​ឪឡឹក​អាច​បន្ថយ​ហានិភ័យ​នៃជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​បេះដូង ព្រោះឪឡឹក​មាន​ផ្ទុក​សារជាតិ lycopene ច្រើន​ជាង​ប្រភេទ​ផ្លែ​ឈើ​ឬ​បន្លែ​ផ្សេង​ទៀត ។ សូម​មើល​ពី​ផលប្រយោជន៍​សុខភាព​នៃ​ផ្លែ​ឪឡឹក​ខាងក្រោម​នេះ ៖

1-​បង្ការ​ជំងឺហឺត ៖ ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺហឺត​របស់​អ្នក​អាច​កើនឡើង ប្រសិនបើ​អ្នក​មិន​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ជា​ពិសេស​វីតាមីន​C ។ ដូច្នេះ​ផ្លែ​ឪឡឹក​អាច​ជួយ​បង្កើន​ការ​ទទួលយក​សារធាតុចិញ្ចឹម​របស់​អ្នក ។

2-​ជំងឺមហារីក ៖ ផ្លែ​ឪឡឹក​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្កើត​រ៉ា​ឌី​កាល់​សេរី ដែល​ជា​មូលហេតុ​នៃ​ជំងឺមហារីក​។ ការ​ទទួលទាន​សារធាតុ Lycopene មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅ​ក្នុង​ការ​សិក្សា​ជា​ច្រើន ។

3-​សម្ពាធ​ឈាម ៖ យោង​តាម​ព្រឹ​ត្តប​ត្រ American Journal of Hypertension ឪឡឹក​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​របស់​មនុស្ស​វ័យ​កណ្តាល​ដែល​មាន​ជំងឺលើសឈាម ។ ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ផ្លែ​ឪឡឹក​ធ្វើ​ឲ្យ​មុខងារ​សរសៃឈាម​មាន​ភាព​ប្រសើរ​ឡើង ។

4-​ការ​រលាក ៖ ឪឡឹក​មាន​ផ្ទុក​សារធាតុ​កូ​លី​ន ដែល​អាច​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​។ សារធាតុចិញ្ចឹម​ដ៏​សំខាន់​នេះ​ក៏​ជួយ​ដល់​ការ​គេង ចលនា​សាច់ដុំ ការ​រៀនសូត្រ និង​ការ​ចង​ចាំ ។ វា​ក៏​ជួយ​ក្នុង​ការ​បញ្ជូន​បន្ទុក​សរសៃប្រសាទ រក្សា​រចនា​សម្ព័​ន​របស់​ភ្នាស​កោសិកា ហើយ​ជួយ​ក្នុង​ការ​ស្រូប​យកជាតិ​ខ្លាញ់ ។

5-​ស្បែក ៖ វា​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ស្បែក​។ ឪឡឹក​មាន​ផ្ទុក​វីតាមីន​A ដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ការ​ផលិត​ជាតិ​ខ្លាញ់​ដែល​រក្សា​សក់​ឲ្យ​មាន​សំណើម។ វីតាមីន A ក៏​ចាំបាច់​សម្រាប់​ការ​រីក​លូតលាស់​នៃ​ជាលិកា​ក្នុង​រាង​កាយ​រួម​ទាំង​ស្បែក និង​សក់ ៕