ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​១៨​នាក់​កណ្ដាល​ក្រុង​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ត្រី​ៗ១៨​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កង​អាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កណ្តាល​ក្រុង​សៀមរាប …

ខេត្តសៀមរាប ៖ ស្ត្រី​ៗ១៨​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កង​អាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​កណ្តាល​ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​លេងល្បែង​ស៊ីសង​យ៉ាង​ជាប់ដៃ​មិន​បាន​មើលឃើញ​សមត្ថកិច្ច​ទៅ​ចាប់ ។ ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែងស៊ីសង​ទាំង​១៨​នាក់​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ។

ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​មក កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​ញៀន​ល្បែង (​ស្រី​ៗ១៨​នាក់​) រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ល្បែង​ទាំង​១៨​នាក់​នោះ កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន បៀ​១២៣​ហ៊ូ​, ប្រាក់​ខ្មែរ​៧៥០០០​រៀល​, ប្រាក់​អា​មេ​រិ​ក​១៩៣​ដុល្លារ​, ប្រាក់​ថែ​៥១០​បាត​, រថយន្ត​១​គ្រឿង និង ម៉ូតូ​៥​គ្រឿង ។

បច្ចុប្បន្ន ក្រុម​ស្ត្រី​ញៀន​ល្បែង និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕