ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

99%​នៃ​ឆ្នាំង​សាក​Apple ក្លែងក្លាយ​គ្មាន​សុវត្ថិភាព

7 ឆ្នាំ មុន

មុន​នឹង​លោក​អ្នក​គិត​ទិញ​ឆ្នាំង​សាក​Apple គួរ​ណាស់​តែ​អាន​អត្ថបទ​នេះ​ឱ្យ​បាន​មួយ​ចប់​សិន​។ តាម​ការ​ស្រាវជ្រាវ​របស់​UK business watchdog Trading Standards បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៩៩%​ភាគរយ​នៃ​ឆ្នាំង​

មុន​នឹង​លោក​អ្នក​គិត​ទិញ​ឆ្នាំង​សាក​Apple គួរ​ណាស់​តែ​អាន​អត្ថបទ​នេះ​ឱ្យ​បាន​មួយ​ចប់​សិន​។ តាម​ការ​ស្រាវជ្រាវ​របស់​UK business watchdog Trading Standards បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៩៩%​ភាគរយ​នៃ​ឆ្នាំង​សាក​Apple ក្លែងក្លាយ​គ្មាន​សុវត្ថិភាព​ទេ ហើយ​មិន​ជាប់​ក្នុង​ការ​ធ្វើតេស្ត​សុវត្ថិភាព​ផលិតផល​ទេ ។

អ្នក​ស្រាវជ្រាវ​បាន​ទិញ​ឆ្នាំង​សាក​Apple ចំនួន​៤០០​ពី​អ្នកលក់​ផ្សេង​ៗ​គ្នា​នៅ​ទូ​ទាំង​ពិភពលោក តាម​អន​ឡាញ ។ បន្ទាប់​មក​ទៀត​ក៏​យក​វា​ទៅ​ធ្វើតេស្ត​គុណភាព​ផលិតផល ព្រោះថា​ប្រសិនបើ​ចង់​យក​ផលិតផល​ណាមួយ​មក​ដាក់​លក់​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើតេស្ត ។ សម្រាប់​ការ​ធ្វើតេស្ត​ទាំង​ឆ្នាំង​សាក​៤០០​នោះ មាន​ឆ្នាំង​សាក​៣៩៧​ដែល​ធ្លាប់​ក្នុង​ការ​ធ្វើតេស្ត​ផលិតផល ។

លោក Toby Harris ប្រធាន​Trading Standards ឬ​ស្តង់ដារ​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ឧក្រិដ្ឋជន​នៅ​ទូ​ទាំង​ពិភពលោក​បាន​ប្រើប្រាស់​ទម្រង់​អន​ឡាញ​ក្នុង​ការ​លួងលោម​អ្នក​ឲ្យ​ប្រើប្រាស់​ផលិតផល​របស់​គេ ដែល​មាន​តម្លៃ​ថោក តែ​វា​ជា​ទំនិញ​ក្លែងក្លាយ ហើយ ផលិតផល​ក្លែងក្លាយ​អស់ទាំង​នោះ​ពិតជា​មាន​គ្រោះថ្នាក់ ហើយ​ក៏​ធ្លាប់​មាន​ករណី​ក្តៅ​ឆេះ និង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ផ្ទះ​ក៏​មាន​ដែរ ។

កាលពី​ខែតុលា ក្រុមហ៊ុន​Apple បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​លក់​តាម​អន​ឡាញ​ជា​ច្រើន បន្ទាប់​ពី​ក្រុមហ៊ុន​Apple បាន​រក​ឃើញ​ថា ៩០%​នៃ​ផលិតផល​ឆ្នាំង​សាក Iphone នៅ​ក្នុង​ទីផ្សារ​អី​ុ​ន​ធើ​រ​ណេ​ត​Amazon ជា​របស់​ក្លែងក្លាយ ។

ប្រសិនបើ​អ្នក​បាន​ទិញ​ឆ្នាំង​សាក Iphone តាម​អន​ឡាញ លោក​អ្នក​អាច​ចូល​ទៅ​មើល​ការ​ណែនាំ​នៅ​ក្នុង​គេហទំព័រ​CNET’s ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា វា​ជា​ឆ្នាំង​សាក​ដែល​មាន​សុវត្ថិភាព​ឬ​អត់ ? លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​Apple ក៏​បាន​បង្ហាញ​ការ​ណែនាំ​របស់​ខ្លួន​ដើម្បី​ជួយ​ឲ្យ​លោក​អ្នកដឹង​ពី​ផលិតផល​ពិត តែ​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​១០០% លោក​អ្នក​គួរតែ​ទិញ​ឆ្នាំង​សាក​Apple ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​Apple ឬ​តំណាង​ក្រុមហ៊ុន​Apple ៕