ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួររកលេខទូរស័ព្ទពីនាងសង្សារអត់បាន មាន​តែធ្វើចឹង…

7 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​ភ្ញាក់​ពី​ដំណេក ក៏​​សួរ​រក​លេខ​ទូរ​ស័ព្ទរបស់​បងថ្លៃ​ តែ​ត្រូវសង្សារស្រី​​ឆ្លើយ​ថា ​មិន​ស្គាល់ លុះ​ពេល​ឃើញ​បងថ្លៃ​មក​ដល់​ ក៏​យក​កាំបិត​បុ័ងតោ​ដេញ​កា.ប់​ផ្អើល​ពេញ​ហាង​​ ហើយ​យក​អង្រែ​បុក​គ្រឿង​ ទៅ​វាយ​កម្ទេច​​អស់​ម៉ូតូ​មួយ​​គ្រឿង​ទៀត​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ​ធ្នូ ​ស្ថិតត្រង់​ចំណុច​​ផ្ទះ​ជួល​ផ្លូវ​

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​ភ្ញាក់​ពី​ដំណេក ក៏​​សួរ​រក​លេខ​ទូរ​ស័ព្ទរបស់​បងថ្លៃ​ តែ​ត្រូវសង្សារស្រី​​ឆ្លើយ​ថា ​មិន​ស្គាល់ លុះ​ពេល​ឃើញ​បងថ្លៃ​មក​ដល់​ ក៏​យក​កាំបិត​បុ័ងតោ​ដេញ​កាប់​ផ្អើល​ពេញ​ហាង​​ ហើយ​យក​អង្រែ​បុក​គ្រឿង​ ទៅ​វាយ​កម្ទេច​​អស់​ម៉ូតូ​មួយ​​គ្រឿង​ទៀត​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​កាលពី​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ​ធ្នូ ​ស្ថិតត្រង់​ចំណុច​​ផ្ទះ​ជួល​ផ្លូវ​២០០២ ​ស្ថិតក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​បង្ក​​ឈ្មោះមួន ទូច ហៅ​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ  មុខរបរជា​​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល​លេខ​០១ ផ្លូវ​២០០១ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​​​ពី​សង្សារ​ជន​បង្ក​មានឈ្មោះស៊ឹ​ម សេង​ហ៊ា​ង ​អាយុ​២៦​ឆ្នាំ បើកហាង​លក់​សាច់​អាំង​២០០២​ស្នាក់នៅ​ជាមួយ​គ្នា បាន​ប្រាប់​​ឱ្យ​​ដឹង​ថា រូប​គាត់​និង​សង្សារ​ ​(ជន​បង្ក) ​បាន​ស្គាល់គ្នា​៧​ឆ្នាំ​មក​ហើយ ក្រោយមក​​​នាង​បាន​ជួល​ផ្ទះ​ខាងលើ​ ដើម្បី​បើកហាង​លក់​គុយ​ទាវ និង​លក់​សាច់​អាំង​ជាមួយ​គ្នា ។

ស្ត្រី​ខាងលើ​​បន្ត​ថា សង្សារ​ជា​ជន​បង្ក គឺ​ជា​កូនកំព្រា ​និង​ជា​មនុស្ស​ស្លូតបូត ទើបតែ​ថ្មី​ៗ​នេះ ​​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ញៀន​ថ្នាំ ​ក្លាយជា​មនុស្ស​កាច​សាហាវ ។ មុន​ពេល​កើតហេតុ​ ​គាត់​​បាន​ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​បងប្រុស​របស់​នាង​ ថែម​ទាំង​យក​អង្រែ​បុក​គ្រឿង​ទៅ​វ៉ៃ​ម៉ូតូ​របស់​បងប្រុស​នាង​ បណ្ដាល​ឱ្យ​​ខ្ទេច​អស់​មួយ​គ្រឿង ​គឺ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ ១AR-1780 ដែល​ហេតុការណ៍​ខាងលើ​នេះ​ ធ្វើ​ឱ្យ​​ភ្ញៀវ​ដែល​កំពុង​តែ​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​ហាង​ភ័យ​បះ​សក់​បាន​នាំ​គ្នា​រត់​ចេញ​បាត់​អស់ ទាំង​មិន​ទាន់​គិតលុយ​ផង​ដែរ ។

បើ​តាម​សម្តី​ជន​បង្ក​​ឱ្យ​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​ហៅ​សង្សារ​​ខ្លួន ​​​សួរ​រក​លេខ​ទូរ​សព្ទ័​របស់​បងថ្លៃ តែ​នាង​ឆ្លើយ​ថា ​នាង​មិន​ដឹង​​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​ខឹង​ស​ម្បារ​​​ខ្លាំង ​ហើយ​ពេល​នោះ​​ គេ​បាន​បោក​តុ ​កៅអី ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ​បងថ្លៃ​ប្រុស​ បាន​ចុះពីលើផ្ទះ​ជាន់​ទី​មួ​យមក ​បាន​ស្ទុះ​ទៅ​វាយ​រូបគេ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​គេ​​ទាញ​កាំបិត​បុ័ងតោ​មក​ដេញ​កាប់​បងប្រុស​​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ជន​បង្ក​បាន​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​កាន់​មូលដ្ឋាន ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ​រង់ចាំ​ការ​ចាត់ការ​​​តាម​នីតិវិធី ៕