ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំអំណោយ​​សប្បុរសជន​​ចែកជូន​កង​កំលាំង​សឹក​រង​ឈរជើង​តាមព្រំដែន

13 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​កាលពីរសៀលថ្ងៃទី​​​១២ កុម្ភៈ ​អាជ្ញាធរ​​ខេត្តបន្ទាយមានជ័យ ​បាននាំ​យកអំណោយ​​របស់​សប្បុរសជន​​​មួយចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​កង​កំលាំង​​ផ្នែក​​សឹក​រង​ក្រុង​ប៉ោយ​ប៉ែត ​​ដែល​​ឈរជើង​​តាម​​ព្រំដែន​កម្ពុជា​-សៀម​នៅ​ក្រុងប៉ោយប៉ែត ។ ​​​ពិធី​ចែកអំណោយ​​​​នេះត្រូវ​បានធ្វើ​ឡើង​​​នៅ​ក្នុង​​ទីបញ្ជាការ​​ផ្នែក​សឹក​រង ​​ស្ថិត​នៅ​​ក្នុងភូមិ​​​​ទួល​​ពង្រ ​សង្កាត់ប៉ោយប៉ែត ដោយ​​​​មានការ​ចូលរួមពី​​លោកអ៊ុង អឿន ​​​អភិបាល​​ខេត្ត​បន្ទាយ​​មាន​ជ័យ

​ក្រុងប៉ោយប៉ែត ៖ ​កាលពីរសៀលថ្ងៃទី​​​១២ កុម្ភៈ ​អាជ្ញាធរ​​ខេត្តបន្ទាយមានជ័យ ​បាននាំ​យកអំណោយ​​របស់​សប្បុរសជន​​​មួយចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​កង​កំលាំង​​ផ្នែក​​សឹក​រង​ក្រុង​ប៉ោយ​ប៉ែត ​​ដែល​​ឈរជើង​​តាម​​ព្រំដែន​កម្ពុជា​-សៀម​នៅ​ក្រុងប៉ោយប៉ែត ។ ​​​ពិធី​ចែកអំណោយ​​​​នេះត្រូវ​បានធ្វើ​ឡើង​​​នៅ​ក្នុង​​ទីបញ្ជាការ​​ផ្នែក​សឹក​រង ​​ស្ថិត​នៅ​​ក្នុងភូមិ​​​​ទួល​​ពង្រ ​សង្កាត់ប៉ោយប៉ែត ដោយ​​​​មានការ​ចូលរួមពី​​លោកអ៊ុង អឿន ​​​អភិបាល​​ខេត្ត​បន្ទាយ​​មាន​ជ័យ​ ​និងជា​ទីប្រឹក្សា​​ផ្ទាល់​​សម្តេចអគ្គ​មហាសេនាបតី​តេជោហ៊ុន សែន លោក​ទ្រី ​ណារិន អភិបាល​ក្រុង​ប៉ោយប៉ែត ​​​និង​អភិបាល​​រង ព្រម​ទាំង​​ស្ថាប័ន​​​មានសមត្ថ​កិច្ច​​ពាក់ព័ន្ធ​​​ ​​​អាជីវករ​​ជា​ម្ចាស់​​អំណោយ​​ ​​​លោកវរសេនីយ៍​​​​ទោ បោន​​ ប៊ិន ​មេ​បញ្ជា​​ការ​​សឹក​រង​ខេត្ត​​ប្រចាំ​ទិស​​ប៉ោយប៉ែត ​និង​​​នាយ​ទាហាន​​ ពលទាហាន​​ ក្រោម​ឱវាទ​​​​យ៉ាង​ច្រើន​​កុះករ​​ផងដែរ ​។

លោក​​អនុសេនីយ៍​​ឯកស៊ឹង វណ្ណឆ័យ ​មេ​បញ្ជា​ការ​​​ផ្នែក​​​​សឹក​រង​ក្រុង​​ បាន​ឱ្យ​​​ដឹង​ថា ផ្នែក​ទាហាន​​សឹក​រង​​​របស់​លោក​​ទទួល​ភារ​កិច្ច​​​​ការ​ពារ​​​បូរណ​ភាពទឹកដី​តាម​ខ្សែ​ក្រវាត់​​ព្រំដែន​​​កម្ពុជា​-​សៀម​​​ចាប់ពីចំណុច​ ក៥ ​រហូតដល់​ភូមិ​​​ស្ទឹង​បត់ ​មាន​ចំនួន​១០ចំណុច ហើយ​មាន​ទ័ព​ស្មើនឹង​​​៣កង​​អនុសេនា​តូច ។​ លោកទ្រី ណារិន ​​អភិបាល​ក្រុង​ បាន​ឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​​​​របស់​លោកអភិបាល​ខេត្ត​​​ដែល​បាន​បំផុស​​​​​​ចលនា​ដល់​មន្ត្រី​​គ្រប់ស្ថាប័ន​​ពាក់​ព័ន្ធ​​​​ ក្រុមហ៊ុន ​​រួមទាំង​​​អាជីវករ​​មួយចំនួន​​នៅក្នុង​ខេត្ត​​​ និងក្រុង​​ប៉ោយប៉ែត ​​​ធ្វើ​ឱ្យ​​​មាន​ការ​​បរិច្ចាគ​​ថវិកា​​​ផ្ទាល់​ខ្លួន​​ ក៏​ដូចជា​គ្រឿង​ឧបភោគ បរិ​ភោគ​ និង​សំភារ​ផ្សេងៗ ដើម្បី​​យក​ទៅ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ដែលកំពុង​​​ឈរ​ជើង​​​តាម​​ខ្សែ​ក្រវាត់​ព្រំដែន​​​​​ការពារ​បូរណ​ភាពទឹកដី ។ លោកអភិ​បាល​​ក្រុង​បាន​បញ្ជាក់​​​ថា ​អំណោយ​​របស់​សប្បុរ​​​ស​ជនទាំង​អស់​​​មាន​ថវិកា​​​​១២.២៣០.០០០​​រៀល ​​​​មី​​​​២៤៦កេស ​ត្រីខ​​១.០៨០​​កំប៉ុង ​ទឹកត្រី​​១៤៥​ដប ទឹកស៊ីអុីវ​​២៩៤​ដប ទឹក​បរិសុទ្ធ​​​៥០យួរ ​​វិទ្យុទាក់ទង​​ម៉ាក​អាយ​​កូម V8 ចំនួន​​​៤គ្រឿង ​ស្ករ​ ប៊ីចេង ​ខ្ទឹមស និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​​ចំនួន​​ទៀត ។ ​ក្នុង​​នោះ​ថវិកា​​ត្រូវបាន​ចែកជូន​ដល់កង​ទ័ព​​ដោយ​ផ្ទាល់​​​ដៃ ក្នុង​​ម្នាក់ទទួលបាន​​៦០.០០០​រៀល ​ហើយ​​ប្រាក់​​នៅសល់​​ចំនួន​៤​លាន​​៣សែនរៀល​សំរាប់ប្រគល់​ឱ្យ​​អង្គភាព​សឹក​រង​​​យក​ទៅ​ចាត់​ចែង ។

លោកអ៊ុង អឿន អភិបាលខេត្ត​​បន្ទាយ​មាន​ជ័យ ​បាន​មាន​មតិសំណេះ​សំណាល​ជាមួយ​​បង​ប្អូន​កង​ទ័ព​​​​​ថា ​សូម​ឱ្យ​​ចេះ​សាមគ្គី​គ្នា ​​គោរព​​​វិន័យ​​ឱ្យ​បាន​ខ្ជាប់ខ្ជួន​​ ​​មាន​​អនាម័យល្អ​​ដើម្បី​​សុខភាព​ និង​​​ត្រូវ​យកចិត្តទុកដាក់​​​​​ដោយ​​ស្មារតី​​ខ្ពស់​ក្នុង​ការ​ការពារ​បូរណ​ភាពទឹកដី​​​​កម្ពុជា ។ ​លោក​អភិ​បាល​​​ខេត្ត​បាន​ថ្លែង​​អំណរគុណ​​ដល់​សប្បុរស​​​ជនទាំង​អស់ដែល​បាន​ចំណាយ​​ថវិកា​​​​​ផ្ទាល់​ខ្លួន​​​​ចូលរួម​​ឧបត្ថម្ភ​លើកទឹកចិត្ត​​ដល់​កង​កំលាំង​​ដែល​ឈរជើង​​ការពារ​តាមខ្សែ​​ក្រវាត់​ព្រំដែន​​នៅ​ក្រុង​ប៉ោយប៉ែត​​ និង​សូម​ជូនពរ​ឱ្យ​​ជួប​​តែ​សំណាងល្អ​​​គ្រប់ៗ​គ្នា ។ ​ក្រោយ​​​ពី​​​​​លោក​អភិបាល​ខេត្ត​​​សំណេះ​​សំណាល​​​​រួច​ ក្រុម​ការ​ងារបាននាំគ្នា​ចុះ​ទៅ​សួរ​សុខទុក្ខ​​ដល់​កង​កំលាំង​​ដែល​កំពុង​ឈរ​ជើង​​​​នៅទីនោះ​ផងដែរ​ ៕​