ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស ស​ម្ជ​ស្ស​បង្ហាញ​អារម្មណ៍​ខ្វះ​ភាព​កក់ក្តៅ​ពី​គូស្នេហ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា មាស ស​ម្ជ​ស្ស បាន​បង្ហាញ​ឱ្យ​ដឹង​ថា ស្នេហា​របស់​នាង​ជាមួយ​បុរស​អ្នកជំនួញ​ហាក់​មិន​មាន​ភាពរឹងមាំ​ទេ ខណៈ​ពេល​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​រស់នៅ​រួម​គ្នា បន្ទាប់​ពី​ភ្ជាប់ពាក្យ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា មាស ស​ម្ជ​ស្ស បាន​បង្ហាញ​ឱ្យ​ដឹង​ថា ស្នេហា​របស់​នាង​ជាមួយ​បុរស​អ្នកជំនួញ​ហាក់​មិន​មាន​ភាពរឹងមាំ​ទេ ខណៈ​ពេល​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​រស់នៅ​រួម​គ្នា បន្ទាប់​ពី​ភ្ជាប់ពាក្យ​ជិត​២​ឆ្នាំ ។

មាស ស​ម្ជ​ស្ស បាន​បង្ហាញ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​ចំណង​ស្នេហ៍​របស់​នាង​ហាក់​នៅ​មាន​ភាព​ស្រពេចស្រពិល​នៅឡើយ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​សម្រេច​ចូល​រោងការ​នា​ពេល​ណាមួយ​ពិតប្រាកដ​នោះ ។

សារ​របស់​កញ្ញា​មាស ស​ម្ជ​ស្ស មាន​ខ្លឹមសារ​ថា «​សប្បាយ​ឬ​មិន​សប្បាយ​ត្រួ​វ​តែ​ញញឹម ដើម្បី​ទទួល​អ្វី​ដែល​ថ្មី និង​ភាព​ជោគជ័យ​ថ្មី វា​គួរតែ​ដល់​ពេល​ហើយ ។ អត្ថន័យ​ពិត ន័យ​ជីវិត​គឺ​ត្រូវ​ឆ្លងកាត់​ទាំង​ភាព​រីករាយ ផ្អែមល្ហែម កម្សត់​និង​ជូរ​ចត់ ហើយ​អ្វី​ដែល​ដោះ​លែង​បាន​ក៏​ដោះ​ទៅ អ្វី​ដែល​ដាក់ចុះ​បាន​ក៏​ដាក់​ទៅ ។ បើ​យើង​យក​គ្រប់​រឿង​យក​មក​គិត ទីកន្លែង​សម្រាប់​ក្តី​សុខ​នៃ​ជីវិត វា​មាន​តែ​ការ​ថយ​ចុះ សូមកុំ​បំផ្លាញ​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយសារ​តែ​មនុស្ស​ម្នាក់​ហ្នឹង » ។

បន្ទាប់​ពី​បាន​បង្ហាញ​សារ​មួយ​នេះ​មក មាន​ប្រិ​យ​មិត្ត​មួយ​ចំនួន​ឆ្ងល់​ហើយ និង​ជជីក​សួរ មាស ស​ម្ជ​ស្ស ជុំវិញ​មូលហេតុ​ដែល​កើតឡើង ប៉ុន្តែ​ត្រូវ​តារា​រូប​នេះ​បញ្ជាក់​យ៉ាងណា​ខ្លី​ថា «​មិន​មាន​បញ្ហា​អ្វី​ឡើយ​» ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិ​ក​ត្រូ​និក តារា​សម្តែង​មាស ស​ម្ជ​ស្ស អះអាង​ថា ដោយសារ​មាន​មិត្ត​ច្រើន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ទើប​នាង​ផុស​ពាក្យពេចន៍​ទាំងនេះ ម្យ៉ាង​ដោយសារ​តែ​នាង​គិត​ច្រើន​ពេក​ប៉ុណ្ណោះ ហើយ​នាង​គិត​ម្នាក់ឯង តាម​ពិត​អត់​មានអី​ទេ ។ « ដោយសារ​ខ្ញុំ​ជា​ស្រី​ហើយ​គិត​ច្រើន និង​មានការ​ទាមទារ​ច្រើន​នូវ​ភាព​កក់ក្តៅ សុភមង្គល និង​ទាមទារ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​យើង​យកចិត្តទុកដាក់​ពី​យើង ប៉ុន្តែ​ដោយសារ​គាត់​រវល់​ការងារ​ច្រើន​ពេក ទើប​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​យើង ហេតុនេះ​ទើប​ធ្វើ​ឲ្យ​យើង​មានកូន​ចិត្ត​មួយ​តូចចិត្ត​ប៉ុណ្ណោះ »​។

ឈាន​មក​ដល់​ដំណាក់កាល​នេះ មាស ស​ម្ជ​ស្ស នៅ​តែ​អះអាង​ថា មង្គលការ​របស់​ពួក​នាង​នៅ​មិន​ទាន់​បាន​គិតគូរ​នៅឡើយ​ទេ ដោយ​ទុក​ពេល​រកស៊ី​ឲ្យ​លូតលាស់​ជាង​នេះ​សិន។

តារា​សម្តែង​ដែល​មាន​ចរិត​ស្រគត់ស្រគំ កញ្ញា មាស ស​ម្ជ​ស្ស បាន​ភ្ជាប់ពាក្យ​កាលពី​អំឡុង​ឆ្នាំ​២០១៤ ជាមួយ​បុរស​អាណិកជន​អា​មេ​រិ​ក ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាង​ល្អូកល្អិន​ជាង​២​ឆ្នាំ ។

អនាគត​ស្វាមី​របស់​កញ្ញា​មាស សម្ផស្ស ជា​អ្នកជំនួញ​ឈ្មោះ William Louy  ។​គម្រោង​រៀប​ការ​របស់​ពួក​គេ​បរាជ័យ​ម្តង​រួច​មក​ហើយ បន្ទាប់​ពី​ភ្ជាប់ពាក្យ​បាន​មួយ​ឆ្នាំ ៕