ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកចំស្រាកាច! បុរសម្នាក់ ស្រវឹង មិនព្រម​ដេក​ពួន​ទេ ទៅរករឿងគេ ត្រូវគេចាក់ សន្លប់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ប្រហែលជាអាចរាងចាលហើយមើលទៅ ក្នុងករណី​បុរសម្នាក់ បានផឹក​ស្រាស្រវឹង ហើយ​បានទៅរករឿងគេ ក៏កើតជាជម្លោះវាយតប់។ ទីបំផុត បុរសស្រវឹងស្រានោះ ត្រូវបាន​យុវជនម្នាក់ ជាគូជម្លោះ…

ខេត្តបន្ទាយមានជ័យ៖ ប្រហែលជាអាចរាងចាលហើយមើលទៅ ក្នុងករណី​បុរសម្នាក់ បានផឹក​ស្រាស្រវឹង ហើយ​បានទៅរករឿងគេ ក៏កើតជាជម្លោះវាយតប់។ ទីបំផុត បុរសស្រវឹងស្រានោះ ត្រូវបាន​យុវជនម្នាក់ ជាគូជម្លោះ ចាក់ រងរបួស រហូតដល់សន្លប់​។ ចំណែក​យុវជន​ ដែលចាក់បុរស​ស្រវឹងនោះ ត្រូវបានប៉េអឹម ចាប់វ៉ៃខ្នោះ បញ្ជូន​ទៅតុលាការ​។

ហេតុការណ៍នោះ បានកើតឡើង កាលពីម៉ោង ៨ និង ៣០នាទី យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅម្តុំផ្សាររ៉ា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ជនដៃដល់ បានឱ្យដឹងថា នៅម៉ោងកើតហេតុនោះ មានមនុស្សប្រុសម្នាក់ ពុំស្គាល់ឈ្មោះ បានផឹកស្រាស្រវឹង មកអុកឡុក នៅកន្លែងរបស់ខ្លួន​ នៅម្ដុំផ្សាររ៉ា។ ពេលនោះបុរសស្រវឹងស្រា​ម្នាក់នោះ បានយកស្បែកជើង និងកៅអី បម្រុងវាយរូបខ្លួន ខ្លួនក៏បានគេចផុត ហើយរូបគេ ក៏ដកកូនកាំបិតពីក្នុងកាបូប ដើម្បីគំរាម កុំឱ្យបុរសខាងលើ វាយមកលើរូបខ្លួន។ ​ពេលនោះ ក៏មានការប្រតាយប្រតប់គ្នា ទើបបណ្តាលឱ្យបុរសនោះ រងរបួសដោយកាំបិត ចំទ្រូង ហើយបុរសនោះ ស្រវ៉ាចាប់ទាញយកកាំបិតពីដៃរបស់ខ្លួន បណ្តាល​ឱ្យមុតដៃបុរសនោះ​បន្ថែមទៀត។

​ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងផង កម្លាំងជំនាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយកងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជូន​ជននោះ ទៅតុលាការ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ បុរសជនដៃដល់នោះ ត្រូវបានចាប់ខ្លួន ក្នុងករណីហឹង្សាដោយចេតនា មានស្ថានទម្ង់ទោស។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា​  ជនសង្ស័យមានឈោ្មះ ណា បូរ៉ា ហៅ ម៉ាប់ ភេទប្រុស អាយុ ២៥ឆ្នាំ បាន​យកកូន​កាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ ឈ្មោះ ជៀម ចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅ​ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងរបួសចំទ្រូងខាងឆ្វេង ចំនួន ០១កន្លែង និងចំខ្នងដៃខាងស្តាំ មានហូរឈាមច្រើន បណ្តាលឲ្យសន្លប់​។ ក្រោយពីកើតមានហេតុការណ៍បង្ករបួសស្នាមនេះកើតឡើង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅឃាត់ខ្លួនជនសង្ស័យ ជាជនបង្កយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ