ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា​ដើម្បី​ការពារ​ជំងឺ​ហ្ស៊ី​កា​ដ៏​សាហា.វ

7 ឆ្នាំ មុន

ដូចដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ហើយ​ថា​ជំងឺ​ហ្ស៊ី​កា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី ដែល​មាន​ផ្ទុកមេរោគ​ហ្ស៊ី​កា​ខាំ ហើយ​ជា​ធម្មតា​វា​ខាំ​នៅ​ពេល​ព្រឹក ពេល​ជ្រេ​រសៀល និង​ពេល​ល្ងាច ។ ជំងឺ​នេះ​ក៏​បាន​ស្តែង​ឲ្យ​ដឹង​បន្ទាប់​ពី​

ដូចដែល​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ហើយ​ថា​ជំងឺ​ហ្ស៊ី​កា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី ដែល​មាន​ផ្ទុកមេរោគ​ហ្ស៊ី​កា​ខាំ ហើយ​ជា​ធម្មតា​វា​ខាំ​នៅ​ពេល​ព្រឹក ពេល​ជ្រេ​រសៀល និង​ពេល​ល្ងាច ។ ជំងឺ​នេះ​ក៏​បាន​ស្តែង​ឲ្យ​ដឹង​បន្ទាប់​ពី​មានការ​ចម្លង​រយះ​ពេល​ពី​២​ទៅ​១២​ថ្ងៃ វា​អាច​នឹង​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​មាន​ដូច​ជា​៖

-​គ្រុនក្តៅ​ស្ទី​ង​ៗ
-​ឈឺក្បាល
-​កន្ទួល​ក្រហម​លើ​ស្បែក
-​ភ្នែក​ឡើង​ក្រហម
-​ឈឺសន្លាក់

៨១,៥% គ្មាន​រោគ​សញ្ញា​ស្តែង​ចេញ​ទេ រោគ​សញ្ញា​ស្រ​ដៀង​គ្នា​នឹង​គ្រុនឈាម និង​គ្រុន​ឈី​ក ហើយ​មក​ទល់​ពេល​នេះ​គ្មាន​វ៉ាក់សាំង​ការពារ​ទេ ឬ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ការ​ព្យាបាល ជា​ការ​ព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ ភាគច្រើនអ្នកជំងឺ​នឹង​ជា​ទៅ​វិញ​ក្នុង​អំឡុង​ពី​២​ទៅ​៧​ថ្ងៃ ព្យាបាល​ដោយ​ឱសថ​បំបាត់​ការ​ឈឺចាប់ និង​ឱសថ​បញ្ចុះ​កំ​ដៅ សម្រាក និង​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន តែ​ប៉ុណ្ណោះ ។

ដើម្បី​ជៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​នេះ លោក​អ្នក​គប្បី​បំបាត់​ជម្រក​មូស​ឱ្យ​អស់ ។ ការ​បំបាត់​ជម្រក​មូល​នេះ មិន​ត្រឹមតែ​ជៀស​ផុត​ពី​ជំងឺ​ហ្ស៊ី​កា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជៀស​ផុត​ពី​ជំងឺ​ឈី​ក និង​ជំងឺគ្រុនឈាម​បាន​ថែម​ទៀត​ផង ដោយ​លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ ៖

-​ត្រូវ​បង្ការ​កុំឱ្យ​មូស​ខ្លាខាំ (​មូស​ដែល​មាន​ផ្ទុក​វីរុស​ហ្ស៊ី​កា​ខាំ​) ត្រូវ​ដេក​ក្នុង​មុង​ទាំង​ថ្ងៃ​និង​យប់
-​លាង​ពាង​ឬ​អាង​ទឹក
-​លុបថ្លុក​ទឹក​ដក់
-​សំអាត​លំនៅ​ដ្ឋា​ន កុំអោយ​មានព្រៃ​ស្តុក
-​បំបាត់​សំបក​កំប៉ុង សំបក​កង់​ឡាន ត្រឡោក​ដូង
-​ស្លៀកពាក់​ខោ​វែង អាវ​វែង
– ប្រើ​ថ្នាំ​កុំឱ្យ​មូស​ខ្លា​មក​ជិត​បាន
-​ចិញ្ចឹម​ត្រី​ក្នុង​ពាង ឬ​អាង​ទឹក​ឲ្យ​សី​ុ​ដង្កូវទឹក
-​ប្រើ​ថ្នាំ​អា​បែ​ត​ដាក់​ក្នុង​ពាង​ឬ​អាង​ទឹក និង​ត្រូវ​គ្របពាង​ឬ​អាង​ទឹក​ឲ្យ​ជិត ។

អនុវត្ត​បែប​នេះ​អាច​នឹង​ជៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​ទាំង​បី​ប្រភេទ ជា​ពិសេស​បើសិនជា​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ គួរ​លោក​អ្នក​ប្រញាប់​ទៅ​មណ្ឌល​សុខ​ភាព ឬ​រាយការណ៍​ទៅ​កាន់​អ​ជ្ញា​ធរ​ដែល​នៅ​ជិត​លោក​អ្នក ។ បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ជំងឺ​ហ្ស៊ី​កា អាច​ទូរស័ព្ទ​ទៅ​កាន់​លេខ​១១៥ ដោយ​ឥត​គិត​ប្រាក់ ៕