ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗមើលងាយជីវិត!​ ឈាមដាបពេញថ្នល់ដោយ​​ការ​​​ព្រហើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ បាន​បុក​គ្នា​ចំ​ពីមុខយ៉ាង​​ពេញ​ទំហឹង​ ដោយ​អ្នកបើកនិង​រួម​ដំណើរ​ជាមួយ​គ្នា​ សុទ្ធតែ​អត់​ពាក់មួក​ការពារ​សុវត្ថិភាព​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ហូរ​​ឈាមក្រហម​ច្រាល​ពេញ​ថ្នល់​ស្លា.ប់​​២​នាក់​នៅ​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រមទាំង​រង​របួសធ្ងន់​២​នាក់ ​និង​ស្រាល​​ម្នាក់ ។

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​ បាន​បុក​គ្នា​ចំ​ពីមុខយ៉ាង​​ពេញ​ទំហឹង​ ដោយ​អ្នកបើកនិង​រួម​ដំណើរ​ជាមួយ​គ្នា​ សុទ្ធតែ​អត់​ពាក់មួក​ការពារ​សុវត្ថិភាព​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ហូរ​​ឈាមក្រហម​ច្រាល​ពេញ​ថ្នល់​ស្លាប់​​២​នាក់​នៅ​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រមទាំង​រង​របួសធ្ងន់​២​នាក់ ​និង​ស្រាល​​ម្នាក់ ។

​គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ ​ធ្នូ ​ស្ថិត​នៅ​ចំណុច​មុខ​បុរី​សែន​​មនោ​រម្យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់ និង​អ្នក​រង​របួស​៣​នាក់​ទៀត ​មិន​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

ប្រភពឱ្យ​ដឹងថា ម៉ូតូ​​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌.​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CN-5054 ជិះ​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ស្មាស​រេ​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-2933 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ​គ្នា​៤​នាក់ បើក​យ៉ាង​លឿន​ ។

តាម​ប្រភព​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​រេ​វ៉ូមួយ​គ្រឿង ​ជិះ​គ្នា​៤​នាក់​អត់​ពាក់មួក​សុវត្ថិភាព ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​​​លឿន ​ហើយ​ជិះ​នៅ​កណ្តាល​ថ្នល់ ។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហុង​​ដា​ឌ្រី​ម​ជិះ​គ្នា​៣​នាក់​ អត់​ពាក់មួក​សុវត្ថិភាព បើក​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត បើក​លឿន​ដូច​គ្នា បាន​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​នៅ​កណ្តាល​ថ្នល់ ​ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​នាក់​ដួល​​បោក​ក្បាល ហូរ​ឈាម​ពេញ​ថ្នល់​ទាំង​ជើង​នៅ​ជាប់​ម៉ូតូ​ដេក​ជាប់​គ្នា​ស្លាប់​ទាំង​២​នាក់​ និង​ម្នាក់​ទៀត​រងរបួសស្រាល ចំណែក​អ្នក​ជិះ​ម៉ូតូ​ស្មាស​រេ​វ៉ូ​ដួល​បោក​ក្បាល​នៅ​ជាប់​ម៉ូតូ​ម្នាក់​និង​៣​នាក់​ទៀត ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសធ្ងន់​ទាំង​៤​នាក់ ។

បន្ទាប់​ពី​កើតហេតុ​ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដឹក​អ្នក​រង​របួសធ្ងន់​៤​នាក់ ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​​ជា​អកុសល​ម្នាក់​​បាន​ស្លាប់​តាមផ្លូវ ​និង​ម្នាក់​ទៀត​ បាន​ស្លាប់​ពេល​ដល់​មន្ទីរពេទ្យ ។ សាក​សព​ជន​រង​គ្រោះ​ ត្រូវ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​តាំង​កសាង​នៅ​ទល់មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ រង់​ចាំ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ធ្វើ​បុ​ណ​តាម​ប្រពៃណី ។ ដោយឡែក​ ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​នឹង​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕