ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ រាយការណ៍​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​អ៊ុំ​ឈ្មោះ ឡេ​ង រុន អាយុ​៧២​ឆ្នាំ នៅ​ភូមិ​បែក​ចាន សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ

ខេត្តបន្ទាយមានជ័យ ៖ លោក​អ៊ុំ​ឈ្មោះ ឡេ​ង  រុន អាយុ​៧២​ឆ្នាំ នៅ​ភូមិ​បែក​ចាន សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ បាន​ដើរ​រក​ជីក​កណ្តុរ​នៅ​នឹង​ដំបូក​ខាងត្បូង​ភូមិ​ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​យក​មក​រក្សា​ទុក​។

មន្ត្រី​នគរបាល​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិពុល បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់​បាន​បង្ហាញ​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​អស់នោះ​មាន​គ្រាប់​រ៉ូ​កែ​ត​ធុន​B40 ចំនួន​១១​គ្រាប់​,​អាវុធ​B40 ចំនួន​២​ដើម​,​អាវុធ​ម៉ាក​RPD ចំនួន​១​ដើម​,​គ្រាប់​RPD ចំនួន​១០០​គ្រាប់​,​បង់ RPD ចំនួន​១,​គ្រាប់ AK47​ចំនួន​១​កេស ស្មើ​៧០០​គ្រាប់​,​អាវុធ ធុន​CKC ចំនួន​១​ដើម​។

មន្ត្រី​នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​អាវុធ​ទាំងនេះ ត្រូវ​បាន​គេ​កប់​ទុក​ចោល​នា​សម័យ​សង្គ្រាម​។ ហើយ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​អាវុធ​ទាំងនេះ មាន​សភាព​ខូចគុណភាព​ទាំងស្រុង ត្រូវ​បាន​ប្រគល់​ជូន​អង្គភាព​ស៊ី​ម៉ាក់ យក​ទៅ​កម្ទេច​ចោល​នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​៕