ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដង្កោ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ប្រពន្ធ​លូ​នៅ​ក្នុង​សង្កាត់​ចំនួន​៤

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​ចាក់​ក្រាល​បេតុង​ចំនួន​៣​ខ្សែ នៅ​ក្នុង​សង្កាត់​ក្រាំង​ពង្រ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​បើក​ការដ្ឋាន​ស្ថាបនា ផ្លូវ​ចាក់​ក្រាល​បេតុង​ចំនួន​៣​ខ្សែ នៅ​ក្នុង​សង្កាត់​ក្រាំង​ពង្រ សង្កាត់​ព្រៃ​ស សង្កាត់​ប្រទះ​ឡា​ង និង​សង្កាត់​ព្រៃវែង ដែល​ក្នុង​នោះ​ផ្លូវ​មាន​ប្រវែង​សរុប​១.២៥០​ម៉ែត្រ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​១​ខ្សែ ប្រវែង ៧១០​ម៉ែត្រ ដើម្បី​បម្រើ​ផលប្រយោជន៍ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​សង្កាត់​ទាំង​៤​នោះ និង​ជា​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ស្រប​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​មានការ​អភិវឌ្ឍន៍​ទៅ​មុខ​ឥត​ឈប់​ឈរ​នោះ​។

នៅ​ក្នុង​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ ការ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​លើក​ឡើង​អំពី​ការ​អភិវឌ្ឍន៍​នានា​លើ​គ្រប់​វិស័យ នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​។ ជាក់ស្តែង​ពេល​នេះ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី​ចំនួន​៣​ខ្សែ និង​ការ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​១​ខ្សែ​។ ការ​បើក​ការដ្ឋាន​ស្ថាបនា​នា​ពេល​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ប្រកប​រប​ចិញ្ចឹមជីវិត ព្រមទាំង​ផ្តល់​នូវ​ផា​សុខភាព សោភ័ណ​ភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​៤​ខាងលើ​។

លោក​អភិបាល​ខណ្ឌ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​តាមដាន​ការ​អនុវត្តន៍​គម្រោង របស់​ក្រុមហ៊ុន​ទទួល​ការ​សាងសង់ ដោយសារ​គម្រោង​នេះ​ជា​គម្រោង​ដែល​បងប្អូន​ជា​អ្នក​ទទួលផល​ដោយ​ផ្ទាល់​ពី​ផ្លូវ​នោះ មិនតែប៉ុណ្ណោះ​លោក​អភិបាល​ខណ្ឌ​ក៏​បាន សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់ អ​ធ្យា ស្រ័យ​ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​បណ្តាល​មក​ពី​ការ​អនុវត្តន៍​គម្រោង​នេះ​។ ដើម្បី​ឲ្យ​ការ​អនុវត្ត​ដំណើរការ​បាន​ដោយ​ជោគជ័យ និង​ឆាប់​បាន​ប្រើប្រាស់​។

ជាមួយ​គ្នា​នោះ​លោក​អភិបាល​ខណ្ឌ ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ដែល​ទទួល​ការ សូម​អនុវត្តន៍​គម្រោង​របស់​ខ្លួន​ឲ្យ​ស្រប​តាម​កិច្ចសន្យា និង​បទដ្ឋាន​បច្ចេកទេស ក្នុង​សាងសង់ និង​ស្ថាបនា​ផ្លូវ​ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស និង​មានគុណ​ភាព​ប្រើប្រាស់​បាន​យូរអង្វែង​។ លោក​បាន​បន្ត​ថា ផ្លូវ​ដែល​កំពុង​ស្ថាបនា ដោយ​ការ​ចាក់​ក្រាល​បេតុង​នេះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស​១​ខ្សែ មាន​ប្រវែង​៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​។ ស្ថិត​នៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ​១​ខ្សែ មាន ប្រវែង​៤៥០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​។ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង​១​ខ្សែ មាន​ប្រវែង​៣០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​១​ខ្សែ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សំបូរ សង្កាត់​ព្រៃវែង មាន​ប្រវែង​៧១០​ម៉ែត្រ មុខកាត់​០,៦​ម៉ែត្រ​៕