ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មុន​នេះ​អគ្គិភ័យ​ឆាបឆេះ​សំណង់​ក្លឹ​ប​មួយ​កន្លែង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​មុន​នេះ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នៅ​ទីតាំង​មួយ​កន្លែង​ស្ថិត​ក្នុង​ដី​ឡូត៍ ដែល​ជា​អគារ​សំណង់​ក្លឹ​ប​ដែល​ទើបនឹង​សាងសង់

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​មុន​នេះ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​នៅ​ទីតាំង​មួយ​កន្លែង​ស្ថិត​ក្នុង​ដី​ឡូត៍ ដែល​ជា​អគារ​សំណង់​ក្លឹ​ប​ដែល​ទើបនឹង​សាងសង់ ស្ថិត​នៅ​ចន្លោះ​យានដ្ឋាន​មួយ​ឈ្មោះ PAC និង​ក្លឹ​ប​ម៉ូ​ណា​កូ​នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​រលត់​ទាំងស្រុង​វិញ​ហើយ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ជាងដែក​បាន​ទៅ​ផ្សារ​ដាក់​ជើង​កង្ហារ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ផ្កាភ្លើង​ផ្សារ​បាន​ធ្លាក់​ទៅ​ឆេះ​នឹង​អេ​ប៉ុង​បិទ​ជាប់​ជញ្ជាំង​បណ្ដាល​ឲ្យ​ឆេះ​ងំ រួច​រាលដាល​ពេញ​បន្ទប់​តែ​ម្ដង ថែម​ទាំង​ឆេះ​ខូចខាត​ម៉ូតូ​២​គ្រឿង​ទៀត និង​មនុស្ស​រង​របួសស្រាល​ចំនួន​២​នាក់​។ ក្រុម​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ជាតិ​បាន​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​២​គ្រឿង​។ បច្ចុប្បន្ន​កន្លែង​ហេតុ​បាន​រលត់​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ គេ​ឃើញ​នៅ​សល់​តែ​ផ្សែងហុយ​ៗ​ប​ណ្ណោះ​៕