ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀ.ន ឃាត់​អ្នក​ញៀន​ថ្នាំ​បាន​១០​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀ.ន កាលពី​ម៉ោង​១១ និង​៣០​នាទី​ព្រឹក

រាជធានី​ភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​ចំនួន​១០​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន កាលពី​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវលំ ក្រុម​១០ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ និង​លោក គួ​ក សុខ​ហួរ អធិការរង​ខណ្ឌ សែន​សុខ ។ លោក​វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការ​ខណ្ឌ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍​អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​សហ​ការណ៍​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​ភូមិ​ត្រពាំង​ឈូក​ដោយ​ឃាត់ខ្លួន​យុវជន​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​។

ដោយឡែក​លើក​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១០​នាក់ និង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​។ ជនសង្ស័យ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕