ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង​១,០០០​នាក់សំរុក​​ទៅ​​ថៃ​តាម​ច្រក​«​ភ្នំ​ដី» ​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ ពលករ​ខ្មែរ​ជាង​១,០០០​នាក់ បាន​និង​កំពុង​សំរុក​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ តាម​ច្រក​ទ្វា​តំបន់​ «ភ្នំ​ដី​» ក្នុង​ស្រុក​សំពៅ​លូន ដោយ​គ្មាន​លិ​ខិ​ត​ឆ្លង​ដែន ប៉ុន្តែ​ជា​ការ​ស្នើ​សុំ​ពី​ភាគី​ថៃ​ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ទំនាក់​ទំនង​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​ ។

ខេត្តបាត់ដំបង​ ៖ ពលករ​ខ្មែរ​ជាង​១,០០០​នាក់ បាន​និង​កំពុង​សំរុក​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ តាម​ច្រក​ទ្វា​តំបន់​ «ភ្នំ​ដី​» ក្នុង​ស្រុក​សំពៅ​លូន ដោយ​គ្មាន​លិ​ខិ​ត​ឆ្លង​ដែន ប៉ុន្តែ​ជា​ការ​ស្នើ​សុំ​ពី​ភាគី​ថៃ​ ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ទំនាក់​ទំនង​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​ ។

លោក​ឈុ​ន លុន ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី ស្រុក​សំពៅ​លូន​​បាន​ឱ្យ​​ដឹង​ថា បើ​គិត​ចាប់ពី​ថ្ងៃ​ទី​០២ ​​ដល់ទី​០៥​ ធ្នូ ​នេះ មាន​ពលករ​ខ្មែរ​ជាង​១,០០០​នាក់​ហើយ ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ ។ ​ពលករ​ខ្មែរ​ទាំងនោះ​ គ្មាន​លិ​ខិត​ឆ្លង​ដែន​ទេ តែ​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ពី​សមាគម​​ពលកម្ម និង​​អាជ្ញាធរ​ថៃ ដើម្បី​សុំ​កម្លាំង​ពលករ​ខ្មែរ​ឱ្យ​​ជួយ​ប្រមូល​កសិផល ​។ លោក​ឈុ​ន លុន បាន​បញ្ជាក់​ថា ភាគី​កម្ពុជា ​ក៏​បាន​ឯកភាព​លើ​កា​ស្នើ​សុំ​នេះ​ដែរ តែ​យើង​ទាមទា​ឲ្យ​មានការ​ធានា​រ​ច្បាស់លាស់​ពី​ភាគី​ថៃ ។

បើ​តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​ថា ក្រុម​ពលករ​ខ្មែរ​ទាំងនោះ ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ចេញ​តាម​ច្រក​ទ្វា​អន្តរជាតិ​«​ប៉ោយ​ប៉ែ​ត» តែ​អ្ន​កគ្រប់គ្រង​ច្រក​នេះ ​មិន​អនុញ្ញាត​ ព្រោះ​ពលករ​ទាំង​គ្មាន​លិ​ខិ​ត​​ឆ្លង​ដែន​ស្របច្បាប់ ទើបត្រូវ​បញ្ជូន​ទៅ​កាន់​ច្រក​តំបន់«​ភ្នំ​ដី​» ​ស្រុក​សំពៅ​លូន​វិញ ​។

ប្រភព​ដដែល​​បញ្ជាក់​ថា ពលករ​ជាង​១,០០០​នាក់​ទាំងនោះ មក​ពី​តាម​បណ្ដា​ខេត្ត​នានា និង​មួយ​ចំនួន​មក​ទាំង​គ្រួសារ​តែ​ម្ដង ដោយ​សារ​តែ​នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ​ ។ បើ​តាម​ការ​អះអាង​ពី​ក្រុម​ពលករ​ថា ពេល​ឆ្លង​ដែន​ចូល​ទៅ​ថៃ គឺ​ពលករ​ត្រូវ​បង់លុយ​ម្នាក់​៣០០​បាត ឱ្យ​​ទៅ​ខាង​កម្លាំង​នគរបាល​វរ​:​​ការពារ​ព្រំដែន​លេខ​៨១៧ ដែល​ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​។

កោះសន្តិភាព​ មិន​អាច​សុំ​ការ​បំភ្លឺ​ពៅ​លោកស្រី សុ​ខុន ប្រធាន​វរ​:​ការពារ​ព្រំដែន​លេខ​៨១៧ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ធ្នូ​នេះ​ ។ ប៉ុន្តែ​លោក​ឈុ​ន លុន ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន ប្រចាំ​ច្រក​តំបន់​ភ្នំ​ដី​បាន​ប្រាប់​ថា ពលករ​បាន​បង់លុយ​តែ​១០០​បាត ទៅ​២០០​បាត​ប៉ុណ្ណោះ ថ្លៃ​លិ​ខិ​តស្នាម ដែល​មន្ត្រី​ព្រំដែន​បំពេញបែបបទ​ឱ្យ​ពលករ ​។