ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបរៀបការមិនទាន់បាន១ឆ្នាំផង ស្រាប់តែសម្លា.ប់ខ្លួ​​ន​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​​គិត​ខ្លី​បាន​​ផឹកថ្នាំ​បា.ញ់​ស្រូវ​​បញ្ចប់ជីវិត​ខ្លួនឯង ដោយសារ​​តូចចិត្ត​​​មាន​ជំងឺ​​បេះដូង​រ៉ាំរ៉ៃ​​ ​ស្លា.ប់​ចោល​ប្រពន្ធ​ ទើបរៀប​ការ​បាន​​ជិត​មួយ​ឆ្នាំប៉ុណ្ណោះ ​។

ខេត្តស្វាយរៀង ​៖ ​បុរស​ម្នាក់​​គិត​ខ្លី​បាន​​ផឹកថ្នាំ​បាញ់​ស្រូវ​​បញ្ចប់ជីវិត​ខ្លួនឯង ដោយសារ​​តូចចិត្ត​​​មាន​ជំងឺ​​បេះដូង​រ៉ាំរ៉ៃ​​ ​ស្លាប់​ចោល​ប្រពន្ធ​ ទើបរៀប​ការ​បាន​​ជិត​មួយ​ឆ្នាំប៉ុណ្ណោះ ​។

​បើ​តាម​សមត្ថកិច្ច​​​​ឱ្យ​​ដឹង​​ថា បុរសរងគ្រោះ​​​ចេះ​តែ​ថប់ដង្ហើម​ ណែន​​ទ្រូង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ក៏​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀត​ណា​ម ទើ​បដឹង​ថា ​មាន​ជំងឺ​​បេះដូង​​​​ផឹកថ្នាំ​ជា​ប្រចាំ​ ក៏​​តូចចិត្ត​ផឹកថ្នាំ​ពុល​បាញ់​ស្រូវ​បញ្ចប់តែម្តង ហើយ​​ខណៈ​​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​ដាច់ខ្យល់​ស្លាប់ ​ព្រោះ​ផឹកថ្នាំ​ពុល​អស់​មួយ​ដប​ឯណោះ​ ។

​ហេតុ​ការ​ណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ធ្នូ ​​ស្ថិត​ក្នុងភូមិ​កណ្តាល​ ឃុំ​ខ្សែ​ត្រ ​ស្រុក​កំពង់​រោ​ទិ៍​​ខេត្តស្វាយរៀង​ ។ ​​ជនរងគ្រោះដែលស្លាប់​ឈ្មោះ​សំ សាវ៉ា​ត ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ និង​មាន​ប្រពន្ធ​ឈ្មោះ​ចិន​ ភិន ​អាយុ​២២​ឆ្នាំ ​ពួកគេទាំង២នាក់​ទើបតែ​រៀប​ការ ស្រាប់តែគិតខ្លីទៅចោលប្រពន្ធបែបនេះសោះ​  ។