ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ដឹក​ប៉ូលិស​16​នាក់​ធ្លាក់​នៅ​ឥណ្ឌូ​ណេ​ស៊ី

7 ឆ្នាំ មុន

លោក MARSUDI អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​រុករក​និង​ជួយ​សង្គ្រោះ​អះអាង​កាលពី​ថ្ងៃ​ទី​៤ ធ្នូ​ថា យន្តហោះ​១​គ្រឿង ដែល​ដឹក​ប៉ូលិស​១៦​នាក់​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​មកនេះ​ក្នុង​សមុទ្រ​នៃ​កោះ​បា​តាម​ភាគ​ខាងលិច

លោក MARSUDI អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​ជាតិ​រុករក​និង​ជួយ​សង្គ្រោះ​អះអាង​កាលពី​ថ្ងៃ​ទី​៤ ធ្នូ​ថា យន្តហោះ​១​គ្រឿង ដែល​ដឹក​ប៉ូលិស​១៦​នាក់​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​មកនេះ​ក្នុង​សមុទ្រ​នៃ​កោះ​បា​តាម​ភាគ​ខាងលិច​ឥណ្ឌូ​ណេ​ស៊ី ។

អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់​ថា សាកសព​ជន​រង​គ្រោះ​ច្រើន​នាក់​ព្រមទាំង​បំណែក​យន្តហោះ​ត្រូវ​បាន​រក​ឃើញ ។ ការ​ទាក់ទង​ជាមួយ​យន្តហោះ​ធុន M28 SKYTRUCK  របស់​ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​នោះ​បាន​បាត់​ពេល​វា​ហោះហើរ​ពីលើ​ដែនទឹក​កោះ​បា​តាម ។ យន្តហោះ​បាន​ធ្លាក់​ហើយ​អ្នក​ជួយ​សង្គ្រោះ​មួយ​ចំនួន​បាន​នាំ​ថង់​៣​ដែល​ដាក់​សាកសព​ជន​រង​គ្រោះ ។ បំណែក​យន្តហោះ​មួយ​ចំនួន​ក៏​ត្រូវ​ស្រង់​បាន​ដែរ ។ កន្លែង​យន្តហោះ​ធ្លាក់​ត្រូវ​បាន​កំណត់​ដឹង ។ ទាហាន ប៉ូលិស អ្នក​ជួយ​សង្គ្រោះ​ព្រមទាំង​អ្នក​ស្ម័គ្រចិត្ត​ជាង​៣០០​នាក់​កំពុង​តាម​រុករក​បំណែក​យន្តហោះ ។ យន្តហោះ​នោះ​ហោះ​ពី​ទីក្រុង PANGKAL PINANG លើ​កោះ​បង់កា​ទៅ​កោះ​បា​តាម ស្ថិត​ក្នុង​ខេត្ត​ប្រជុំ​កោះ RIAU ៕