ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្ថាបនា​ស្ពាន​អាកាស​ទី​៦នៅ​រង្វង់​មូល​ចោម​ចៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញគ្រោង​នឹង​ស្ថាបនា​ស្ពាន​អាកាស​ទី​៦​ថ្មី និង​ផ្លូវ​ក្រោម​ដី​មួយ​កន្លែង​ទៀត ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍​​នៅ​ត្រង់​ចំណុច​ប្រស​ព្ធ និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​​នៅ​ភាគ​ខាងលិច​ឱ្យ​​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

នៅ​ក្នុង​ពិ​ធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ចំនួន​៣​ខ្សែ​បន្ថែម នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ កាលពី​ថ្ងៃ​ទី​០៤ ធ្នូ ​​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​​បាន​មាន​ប្រសា​ស​ន៍​​ថា នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​ឆាប់​ៗ​នេះ បន្ទាប់​ពី​គម្រោង​សាងសង់​បន្ថែម​ស្ពាន​អាកាស​ចំនួន​៣​ខ្សែ នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​នេះ​រួច សាលា​រាជធានី​ភ្នំពេញ​នឹង​បន្ត​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​មួយ​កន្លែង​ទៀត ​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ។

លោក​បន្ត​ថា រាល់​រង្វង់​មូល​ដែល​ជា​ចំណុចប្រសព្វនៃ​លំហូរ​ចរាចរ​ណ៍​ផ្លូវ​ខ្វែង គឺជា​មូលហេតុ​បង្ក​ឱ្យ​​កើត​មានការ​កកស្ទះ​ចរាចរ​ណ៍​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​បើ​យើង​​ធ្វើ​ជា​ស្តុ​ប ជំនួស​រង្វង់​មូល ​ដោយ​សាងសង់​ស្ពាន​អាកាស​ជំនួស​វិញ វា​នឹងទទួល​បានការ​ដោះស្រាយ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍​ មាន​ប្រសិទ្ធភាព​ណាស់ ដូច​ជា​រង្វង់​មូល​ស្ពាន​ស្ទឹង​មាន​ជ័យ និងរ​ង្វ​ល់​មូល​ស្ពាន​ពេទ្យ​លោកសង្ឃ​ជាដើម ។ ដូច្នេះ រាល់​ចំណុចប្រសព្វ ឬ​រង្វង់​មូល​យើង​ត្រូវ​កែ​លំអប្រព័ន្ធ លំហូរ​ចរាចរ​ណ៍​​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បណ្តើរ​ៗ ។