ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​11​នាក់

7 ឆ្នាំ មុន

បណ្តាសារ​ព័ត៌មាន​ប៉ា​គី​ស្ថាន​រាយការណ៍​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៃ​ទីក្រុង​កា​រ៉ា​ជី​ភាគ​ខាងត្បូង​បា​៉​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​៥ ធ្នូ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១១​នាក់​ជា​ច្រើន​សិប​នាក់

បណ្តាសារ​ព័ត៌មាន​ប៉ា​គី​ស្ថាន​រាយការណ៍​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង​សណ្ឋាគារ​ទំនើប​មួយ​នៃ​ទីក្រុង​កា​រ៉ា​ជី​ភាគ​ខាងត្បូង​បា​៉​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​៥ ធ្នូ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់​ជា​ច្រើន​សិប​នាក់​ទៀត​រង​របួស ។

កាសែត DAWN ជា​ភាសា​អង់គ្លេស​អះអាង​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង​ចង្ក្រាន​មួ​​យ​នៃ​ជាន់​ផ្ទាល់​ដី​របស់​សណ្ឋាគារ REGENT PLAZA រួច​ភ្ញៀវ​ទាំងឡាយ​នៅ​ជាន់​ខាងលើ​ជាប់​ចេញ​មិន​រួច​ខ្លះ​លោត​ចេញ​តាម​បង្អួច ។ សណ្ឋាគារ​នោះ​មាន​បន្ទប់​ជាង​៤០០ ។

អភិបាលក្រុង​កា​រ៉ា​ជី លោក​វ៉ា​សេ​ម អាក់​តារ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មូលហេតុ​នៃ​អគ្គិភ័យ​នោះ ពុំ​ទាន់​ដឹង​នៅឡើយ​រួច​ភ្លើង​ក្រោយមក​ត្រូវ​ពន្លត់ ។ គេ​ពុំ​ដឹង​ថា តើ​បណ្តា​អ្នកទេសចរ​បរទេស​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែរ​ឬ​យ៉ាងណា​ឡើយ ៕