ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​វិធី​ចែក​រំលែក​ក្តី​ស្រឡាញ់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​ធ្វើ​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា «​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​» ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើការ​បរិច្ចាគ​ក្រវិល​កំប៉ុង​ទៅ​ក្នុង​ធុង​ស្រា​បៀរ​លី​អូ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនស្រា​បៀរ​លី​អូ បាន​ធ្វើ​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា «​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​» ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ធ្វើការ​បរិច្ចាគ​ក្រវិល​កំប៉ុង​ទៅ​ក្នុង​ធុង​ស្រា​បៀរ​លី​អូ ។ ក្រវិល​កំប៉ុង​ទាំងនោះ​នឹង​ប្រគល់​ជូន​មូ​និ​ធិ​ជើង​សិប្ប​និ​មិ្ម​ត Prosthese Foundation of H.R.H The Princess Mother ប្រើ​ជា​ផ្នែក​មួយ​សម្រាប់​ផលិត ជើងសិប្បនិម្មិត​ជូន​ជន​ពិការ​កម្ពុជា ។ អ្នកជំនាញ​នឹង​យក​ទៅ​កែ​ឆ្នៃ​ទ្បើ​ង​វិញ ដើម្បី​ធ្វើ​ជា​ជើង​សិប្ប​និ​មិ្ម​ត​សម្រាប់​ចែក​ជូន​អ្នក​ដែល​ត្រូវការ​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​មជ្ឈមណ្ឌល​ក​ម្មាត់​មីន CMAC កម្ពុជា ។

ធុង​ស្រា​បៀរ​លី​អូ​សម្រាប់​បរិច្ចាគ​មាននៅ​តាម​ទីតាំង​ជា​ច្រើន​ដូច​ជា បៀរ​ហ្គា​ដិ​ន ហាង​សាច់​អាំង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ផ្សារ​ទំនើប City Mall ផ្សារ​ទំនើប Pencil មាត់ទន្លេ ផ្សារ​អូរ​ឬ​ស្សី និង​តាម​ហាង​ភេ​ស​ជ្ជះ​មួយ​ចំនួន​នៅ​តាម​ខេត្ត​ក្រុង​សំខាន់​ៗ ។

សូម​ចូលរួម និង​ចែករំលែក​ក្តី​ស្រឡាញ់​របស់​អ្នក​ជាមួយ​ក្រវិល​កំប៉ុង​ស្រា​បៀរ​លី​អូ​ទាំងអស់​គ្នា ។ ការ​ប្រមូល​ក្រវិល​កំប៉ុង​នេះ​នឹង​បន្តរ​រហូត​ដល់​បំណាច់​ឆ្នាំ​២០១៦ ។ សូម​ចូលរួម​ទាំងអស់​គ្នា​សម្រាប់​កម្ម​វិ​ធឺ​សង្គម​មួយ​នេះ ៕