ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ 2017 មាន​តម្លៃ​មិន​គួរ​ឱ្យ​ជឿ

7 ឆ្នាំ មុន

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ Huawei កំពុង​តែ​បាចសាច​ឥទ្ធិពល​បន្ថែម​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក ជាមួយនឹង​ការ​បញ្ចេញ​វត្តមាន Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ។ ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ស្អាត​ខ្ញង់ ពេញ​ដោយ​អានុភាព​នេះ

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ Huawei កំពុង​តែ​បាចសាច​ឥទ្ធិពល​បន្ថែម​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក ជាមួយនឹង​ការ​បញ្ចេញ​វត្តមាន Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧ ។ ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ស្អាត​ខ្ញង់ ពេញ​ដោយ​អានុភាព​នេះ ត្រូវ​បាន​រចនា​ឡើង​សម្រាប់​អ្នក​និយម​បច្ចេកវិទ្យា​ថ្មី​ៗ ក្នុង​តម្លៃ​សមរម្យ ។ Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧ នេះ ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ចារ្យ​លើស​អ្វី​ដែល​ធ្លាប់​មាន​ពី​មុន​មក ដោយ​ឥឡូវនេះ​វា​មាន​ល្បឿន​លឿន ថ្ម​កាន់​ភ្លើង​បាន​យូរ មាន​បំពាក់​កាមេរ៉ា​ភ្លោះ  បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ Fingerprint 3.0 និង​ភ្ជាប់​នូវ​មុខងារ​ការពារ​ភ្នែក​ដំបូង​គេ​បង្អស់​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ។

ស្មា​ត​ហ្វូ​ន​ដ៏​ថ្មី​សន្លាង​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា អំឡុង​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០១៦​នេះ ខណៈ​ពេល​ដែល Huawei កម្ពុជា ប្រកាស «​ទទួល​ក​ម្ម៉​ង់​ទុក​មុន​សម្រាប់​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ​២០១៧ ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី ១០ ធ្នូ ២០១៦ ។

លោក ថង សារី ប្រធាន​គ្រប់គ្រង​ផ្នែក​ចែកចាយ Huawei ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យ​ដឹង​ថា ដើម្បី​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់ ជា​ពិសេស​អ្នក​និយម​ទូរស័ព្ទ​​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ពីរ ក្នុង​តម្លៃ​សមរម្យ​ឥឡូវនេះ Huawei នឹង​បង្ហាញ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុង ក្រោយ​គឺ Huawei GR5 2017 ដែល​ធានា​ថា ពិតជា​ត្រូវចិត្ត​ជាក់​ជា​មិន​ខាន ។ ក្រុមហ៊ុន​រំពឹង​ថា ការ​បង្ហាញខ្លួន​របស់ Huawei GR5 2017 នៅ​កម្ពុជា​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ទូរស័ព្ទ​កម្ពុជា​កក្រើក​ម្តងទៀត ដោយសារ​តែ​ភាពល្អ​ប្រណីត គុណភាព​សមត្ថ​ភាព​លើស​ពី​តម្លៃ ។ 

លោក​បន្ថែម​ថា ចាប់ពី​ថ្ងៃនេះ​តទៅ អតិថិជន​អាច​អញ្ជើញ​ធ្វើការ​កក់​ទុក​មុន​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ​២០១៧ នៅ​គ្រប់​សាខា​ហាង​ដែល​មាន​ស្លាក​សញ្ញា Huawei ។ ធ្វើការ​កក់​អំឡុង​ពេល​នេះ អតិថិជន​នឹង​ទទួល​បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​វៃឆ្លាត ជាមួយនឹង​កាដូ​ដ៏​សន្ធឹកសន្ធាប់​រួម​មាន​ស្រោម​ទូរស័ព្ទ original, Original Huawei Bluetooth Speaker និង Original Huawei Power Bank 5000mAh មាន​តម្លៃ​សរុប​ប្រមាណ​១០០​ដុល្លារ ។ ដូច្នេះ​សូមកុំ​ឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ ។ សូម​ទទួល​យក​ភាព​រីករាយ​ពី​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ​របស់​អ្នក​ឥឡូវនេះ ។ Huawei GR5 ស៊េរី​ថ្មី ឆ្នាំ​២០១៧ មាន​តម្លៃ​ត្រឹមតែ​២៦៩​ដុល្លារ ប៉ុណ្ណោះ លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា ដែល​អតិថិជន​អាច​ធ្វើការ​កក់​ទុក​មុន​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​នានា ដែល​មាន​ស្លាក​សញ្ញា Huawei និង​ហាង​ដែល​មាន​ភ្នាក់ងារ​លក់​របស់ Huawei ឬ​តាម​ទូរស័ព្ទ​លេខ 069 73 23 23 ។ ក្រៅពី​នេះ អតិថិជន​ក៏​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​បុក Huawei Mobile ផង​ដែរ ។

គួរ​បញ្ជាក់​ថា Huawei ជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ទៅ​លើ​សន្តិសុខ​សុវត្ថិភាព និង​ឯកជន​ភាព​របស់​អតិថិជន​ខ្លួន ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ គ្រង​តំណែង​លេខ​១ នៃ​ប្រាក់​ចំណេញ​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ប្រតិបត្តិការ Android របស់​ខ្លួន ។ ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើន​ជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មួយ​ភាគ​បី នៃ​ប្រជាជន​ទូ​ទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​លក់ដាច់​ជាងគេ​បំផុត​លំដាប់ថ្នាក់​លេខ​៣ ក្នុង​ឆ្នាំ​២០១៤​។

ការិយាល័យ R&D ត្រូវ​បាន​រៀបចំ​ឡើង​លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិច អា​ល្លឺ​ម៉​ង់ ស្វី​ដិ​ន រុ​ស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុម​ហ៊ុន Huawei ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៣ ហើយ​ធ្វើការ​ផលិត និង​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន កំ​ព្យូ​ទ័​រ និង tablets ឧបករណ៍​ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិ​ន​ធើ​រ​ណិ​ត (Cloud services) -​ល​-​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយបង្អស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក ៕