ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ភ្លាម រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ភ្លាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ឃើញ​បុរស​ម្នាក់​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ភ្លាម ដោយ​ចោទប្រកាន់​ថា ជន​នេះ​បាន​បោកប្រាស់​នាង …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​ឃើញ​បុរស​ម្នាក់​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ភ្លាម ដោយ​ចោទប្រកាន់​ថា ជន​នេះ​បាន​បោកប្រាស់​នាង ។ បុរស​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី ខណ្ឌដូនពេញ ។

សមត្ថកិច្ច​នគរ​បាល​​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ តេ​ង ឃាង អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មុខជា​មេការ​តារាង​បាល់ទាត់ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចាប់ខ្លួន រួច​បញ្ជូន​មក​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត ។ ការ​ចាប់ខ្លួន​នេះ​គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ លាង ប៊ុ​ន​ថា​វង្ស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​ចោទប្រកាន់​ថា ជនសង្ស័យ​បាន​បោកប្រាស់​ប្រាក់​របស់​នាង​ចំនួន​២៦០០​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​ស្គាល់គ្នា​ជាមួយ​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ ហើ​ក៏​បាន​ពិភាក្សា​គ្នា​រឿង​ចង់​សង់​តារាង​បាល់​របស់​នាង​នៅ​ម្តុំ បុ​រិ ហ្គ្រែ​ន​ភ្នំពេញ ពេល​នេះ​ជនសង្ស័យ​បាន​ធានា​ថា​ជួយ​រត់ការ​ឲ្យ ដោយ​ទាមទារ​ប្រាក់​ពី​នាង​២៦០០​ដុល្លារ ពេល​នោះ​នាង​ក៏​បាន​ប្រគល់​លុយ​ឲ្យ​ទៅ​ជនសង្ស័យ​ដើម្បី​ជួយ​រត់ការ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទទួល​បាន​លុយ​ហើយ ជនសង្ស័យ​បែរជា​បិទ​ទូរស័ព្ទ ហើយ​រត់គេច​ខ្លួន​បាត់ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី​ក៏​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បោក​លុយ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​លុយ​ដែល​បោក​បាន​នោះ​យក​ទៅ​ស៊ីចាយ និង​ចាញ់ល្បែង​អស់ហើយ ៕