ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នឹង​ឈាន​ដល់​គោលដៅ​9,5​លាន​តោន​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​អង្ករ​សរុប​របស់​ថៃ ស្មើនឹង​៩,១៨​លាន​តោន​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក ហើយ​ក្រសួងពាណិជ្ជកម្ម​ថៃ​មាន​ជំនឿ​ចិត្ត​ថា នឹង​ឈាន​ដល់​គោលដៅ​៩,៥​លាន​តោន​ក្នុងឆ្នាំនេះ ។

ប្រទេស​ថៃ ៖ ការ​នាំ​ចេញ​អង្ករ​សរុប​របស់​ថៃ ស្មើនឹង​៩,១៨​លាន​តោន​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក ហើយ​ក្រសួងពាណិជ្ជកម្ម​ថៃ​មាន​ជំនឿ​ចិត្ត​ថា នឹង​ឈាន​ដល់​គោលដៅ​៩,៥​លាន​តោន​ក្នុងឆ្នាំនេះ ។

លោកស្រី Duangporn Rodphaya ប្រធាន​គ្រប់គ្រង​ការិយាល័យ​ពាណិជ្ជកម្ម​បរទេស បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ៖ « ការ​នាំ​ចេញ​អង្ករ​ក្នុងឆ្នាំនេះ​បាន​កើនឡើង​៨,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​ក្នុង​រយៈពេល​កន្លង​មក ស្មើនឹង​៤.១៥៩​ប៊ី​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំ​មុន​៣,៥៥% ។ ការិយាល័យ​មាន​ជំនឿ​ចិត្ត​ថា ការ​នាំ​ចេញ​អង្ករ​នឹង​សម្រេច​តាម​គោលដៅ​៩,៥​លាន​តោន​នៅ​ឆ្នាំ​២០១៦ » ។

អតិថិជន​ធំ​ៗ​ទាំង​១០​របស់​ថៃ រួម​មាន ប្រទេស​បេ​ណាំង​, កូត​ឌី​វ័​រ​, ជប៉ុន​, ចិន​, អង់​ហ្គោ​ឡា​, កា​មេ​រូ​ន​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​,  កុង​ហ្គោ និង​ម៉ូ​សំ​ប៊ិក ។

លោកស្រី Duangporn បន្ត​ថា អង្ករ​របស់​ថៃ គួរតែ​មានការ​ប្រកួតប្រជែង​ខ្ពស់​ក្នុង​តម្លៃ​លើ​ទីផ្សារ​ពិភពលោក ព្រោះ​អង្ករ​ទាំងនេះ​ល្បីល្បាញ​រួច​មក​ហើយ​ផ្នែក​គុណភាព ។ ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នេះ ដោយសារ​ការ​ប្រមូល​ស្តុក​អង្ករ​សម្រាប់​លក់​ចេញ​វិញ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​សកល និង​ចូល​ឆ្នាំ​ចិន ជា​ពិសេស ប្រទេស​ចិន ហុងកុង និង​សិង្ហ​បុរី ។

ក្នុង​សន្និសីទ​អង្ករ​ពិភពលោក​ដែល​ប្រារព្ធ​នៅ​ឈៀង​ម៉ៃ កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា អង្ករ​ថៃ​បាន​ជាប់​ជា​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក ដែល​មានការ​ចូលរួម​ពី​ពាណិជ្ជករ​អន្តរជាតិ​យ៉ាង​ហោច​ណាស់​៦០០​នាក់ ។ អង្ករ​ច្រើន​ជាង​៥០​ប្រភេទ​មក​ពី​ប្រទេស​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ជ្រើសរើស ខណៈ​លេខ​២ បាន​ទៅ​លើ​ប្រទេស​កម្ពុជា ហើយ​លេខ​៣ គឺ​សហរដ្ឋ​អា​មេ​រិ​ក ៕