ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំបំពានការពិត-បទពាក្យ៧ធម្មតា -ស្មូតបែបទំនួញ

13 ឆ្នាំ មុន

១-ពីរបូកនឹងពីរត្រូវជាបួន ចង់លេងបិទពួនយើងកំដរ
កាឡៃប្រវត្តិមិនមែនល្អ ទោះបីជាក្រមិនបំពាន។

១-ពីរបូកនឹងពីរត្រូវជាបួន                ចង់លេងបិទពួនយើងកំដរ
កាឡៃប្រវត្តិមិនមែនល្អ                    ទោះបីជាក្រមិនបំពាន។

២-មានច្រើនលើសលប់តែមិនស្កប់   មិនទាន់គ្រប់ដប់ចង់រុករាន
ចង់បានទ្រព្យគេកេរព្រៀងលាន       ឬចង់ទន្រ្ទានអោយខ្ទេចហ្មត់។

៣-ចាស់ទុំអាក្រក់សាយដល់កូន       ទុកឡានអូសក្បូនស្រែកកំសត់
ប្រមាថគេហើយក្លែងថាក្បត់             ដូនតាបា្រកដល្មោភវាតទី។

៤-បីបូកនឹងបីមិនមែនប្រាំ                 ទោះរាប់រយឆ្នាំគិតមមី
មិនមែនចង់បានក្រៅបញ្ជី                 រក្សារមណីយអោយគង់វង្ស។

៥-បុព្វបុរសតែងប្រដៅ                     មិនអោយចិត្តខ្មៅ រក្សាពង្ស
តែងឈ្លានពានគេតាំងយូរលង់          សត្វលោកជាប់ជង់ត្បិតភ្លេចខ្លួន។

៦-សច្ចៈទៀងត្រង់ប្រសើរក្តាត់          កិបកេងបំបាត់គៃបំពួន
អស្មិមានៈកាន់មិនខ្ជួន                      អារម្មណ៍អង្រួនមិនស្កប់ឡើយ។

៧-ចិត្តគេចិត្តយើងត្រូវតែយល់       ខ្លែងថ្កើងត្បិតពលណាត្រាណត្រើយ
ហួសហេតុនិស្ស័យពាលមិនស្បើយ  កុំប្រាប់កូនក្រោយអោយជងតាម។

បណ្តៅ៖ចតុប្បាទពណ៌ខ្មៅមរក៍    កោះមួយឈរមុខតាខ្មៅ។

ដោយ   វ៉ា    ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.ca