ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែ-ឪរត់ចោលផ្ទះ ក្រោយ​​លោក​កូន​នេះ​​ដេញ​កា.ប់​

7 ឆ្នាំ មុន

ខេត្តកំពត ៖ កូន​អកត្តញ្ញូ​បំផុត​ម្នាក់​ធ្វើទុក្ខបុកម្នេញ​​ឪពុក​​ម្តាយ ដោយ​​​វាយ​បំផ្លាញ​របស់របរ​នៅ​ក្នុងផ្ទះ ​ឱ្យ​តែ​​​ស្រវឹងស្រា​ម្តង​ៗ ​​វាយ​​តុ ទូ បោក​កែវ និង​របស់​​ផ្សេង​ៗ​ទៀត​ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​ដេញ​កា.ប់​ឪពុក​ម្តាយ​ ធ្វើឱ្យ​គាត់​​​​រត់គេចចេញពីផ្ទះទៅ​​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ​ឱ្យមកចាប់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​០៣ ធ្នូ ២០១៦ ។

ខេត្តកំពត ៖ កូន​អកត្តញ្ញូ​បំផុត​ម្នាក់​ធ្វើទុក្ខបុកម្នេញ​​ឪពុក​​ម្តាយ ដោយ​​​វាយ​បំផ្លាញ​របស់របរ​នៅ​ក្នុងផ្ទះ ​ឱ្យ​តែ​​​ស្រវឹងស្រា​ម្តង​ៗ ​​វាយ​​តុ ទូ បោក​កែវ និង​របស់​​ផ្សេង​ៗ​ទៀត​ មិនតែប៉ុណ្ណោះ ជន​នេះ​បាន​ដេញ​កាប់​ឪពុក​ម្តាយ​ ធ្វើឱ្យ​គាត់​​​​រត់គេចចេញពីផ្ទះទៅ​​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ​ឱ្យមកចាប់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​០៣ ធ្នូ ២០១៦  ។

តាម​មន្ត្រី​នគរបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ជន​ដែល​​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​ឆាយ រតនៈ (​ហៅ​ពេជ្រ​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​៥ ធ្នូ នេះ ។