ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phab2 Pro ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ពី Lenovo

7 ឆ្នាំ មុន

Lenovo មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​នោះ​ទេ តែ​ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​មានមុខមាត់​ខ្លាំង​ណាស់​ដែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ ។ នា​ពេល ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន

Lenovo មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ល្បីល្បាញ​នោះ​ទេ តែ​ក៏​ជា​ក្រុមហ៊ុន​មួយ​ដែល​មានមុខមាត់​ខ្លាំង​ណាស់​ដែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ ។ នា​ពេល ថ្មី​ៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា Phab2 Pro ។ 

Phab2 Pro មិន​ត្រឹមតែ​ជា​ទូរស័ព្ទ​វៃឆ្លាត​ដ៏​ល្អ​ក្នុង​ការ​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​អេ​ក្រង់​ធំ ហើយ​មានកម្ម​វិធី​ល្អ​ៗ​ជា​ច្រើន​ភ្ជាប់​មក​ជាមួយ​ផង ។ វា​ជា​ម៉ូ​ដែល​ដំបូង​របស់​ក្រុមហ៊ុន ដែល​មាន​បំពាក់ Google’s Tango និង​ជា​ប្រភេទ​ទូរស័ព្ទ​ដំបូង​របស់​ក្រុមហ៊ុន​ដែល​សម្រេច​ប្រារព្ធ​វិធី​បង្ហាញ​វត្តមាន​របស់​វា​លើក​ទី​មួយ នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​មុនគេ ។

Lenovo បាន​ទិញ​យក​ក្រុមហ៊ុន IBM នៅ​ក្នុង​ឆ្នាំ 2005 ។ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន Lenovo មាន Phab2 និង​ម៉ូ​ដែល Phab2 Pro ដែល​មាន​អេ​ក្រង់​ដូច​គ្នា​គឺ​6,4​អ៊ី​ញ ។ តែ​សម្រាប់​Phab2 មាន​តម្លៃ​ថោក​ជាង Phab2 Pro ។

ម៉ូ​ដែល​ថ្មី​នោះ ដំណើរការ​ដោយ​ប្រព័ន្ធ Android Marshmallow 6.0.1 ភ្ជាប់​ជាមួយ នឹង​Lenovo’s UI changes មាន​កាមេរ៉ា Google Tango ទំហំ​18MP និង​មាន​កាមេរ៉ា​មុខ​ទំហំ​8MP ។ មាន​អង្គ​ចង​ចាំ 64GB និង​អាច​បន្ថែម​អង្គ​ចង​ចាំ​ទៀត​បាន និង​វា​មាន Wifi មាន Bluetooth និង​មាន​កម្លាំង​ថ្ម 4050 មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ មាន​កាស​ត្រចៀក មាន​រ៉េ​ម​4G មាន​ស៊ី​ម​ពីរ និង​មាន​ពីរ​ពណ៌​គឺ​ពណ៌​មាស និង​ត្នោត ៕