ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប៉ះពាល់​ផ្ទាល់​រវាង​ម្តាយ និង​កូនក្រោយ​កើត​ភ្លាម​មាន​សារសំខាន់​ណាស់

7 ឆ្នាំ មុន

ស្ត្រី​ជា​ម្តាយ​ដែល​បាន​ប៉ះ​កូន​របស់​ខ្លួន​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង​ក្រោយ​ពេល​ផ្តល់​កំណើត 50​ភាគរយ​នៃ​ស្ត្រី​ជា​ម្តាយ​ទំនងជា​បំបៅ​ដោះ​កូន​រហូត​ដល់​រយៈពេល​ប្រាំមួយ​ខែ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​

ស្ត្រី​ជា​ម្តាយ​ដែល​បាន​ប៉ះ​កូន​របស់​ខ្លួន​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​មួយ​ម៉ោង​ដំបូង​ក្រោយ​ពេល​ផ្តល់​កំណើត 50​ភាគរយ​នៃ​ស្ត្រី​ជា​ម្តាយ​ទំនងជា​បំបៅ​ដោះ​កូន​រហូត​ដល់​រយៈពេល​ប្រាំមួយ​ខែ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​បង្ហាញ ហើយ​ការ​បំបៅ​ដោះ​កូន​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់ នឹង​ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​រួច​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ច្រើន​ប្រការ​បាន ។

ក្រុម​អ្នកជំនាញ​ជឿ​ថា វា​ជា​ពេលវេលា​មាស បន្ទាប់​ពី​ផ្តល់​កំណើត ហើយ​នៅ​ពេល​ទារក​ត្រូវ​បាន​គេ​លើកដាក់​លើ​ពោះ​ម្តាយ ទារក​នោះ​នឹង​វារ​ឡើង​ទៅ​រក​សុដន់​របស់​ម្តាយ​។ ដូច្នេះ​វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំបៅ​ដោះ​ចាប់តាំងពី​ដំបូង ហើយ​ក៏​នឹង​ជួយ​ឲ្យ​ម្តាយ​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​កូន​តូច​របស់​នាង ។

ការ​ពិនិត្យ​ឡើង​វិញ​លើ​ការ​សិក្សា​ជា​ច្រើន​ស្តី​ពី​ការ​ប៉ះ​ដោយ​ផ្ទាល់​រវាង​ម្តាយ និង​ទារក​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ទារក​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ទ្រូង​របស់​ពួក​គេ ក្នុង​ម៉ោង​ដំបូង​បន្ទាប់​ពី​ផ្តល់​កំណើត​អាច​បំបៅ​ដោះ​ជា​មធ្យម 64 ថ្ងៃ​យូរ​ជាង​ទារក​ដែល​ត្រូវ​បាន​គេ​បំបែក​ចេញពី​ម្តាយ ។

ទារក​ដែល​ប៉ះ​ផ្ទាល់​នឹង​ដើមទ្រូង​ម្តាយ​បន្ទាប់​ពី​កើត​ភ្លាម​នេះ ក៏​មាន​ភាព​តានតឹង​តិចតួច មាន​អត្រា​បេះដូង និង​ការ​ដកដង្ហើម​ល្អ​ផង​ដែរ ។ អ្នកដឹកនាំ​ការ​ស្រាវជ្រាវ លោកស្រី Elizabeth Moore មក​ពី​សាកលវិទ្យាល័យ Vanderbilt នៅ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា ទារក​ដែល​ទើបនឹង​កើត ប្រើ​អារម្មណ៍​របស់​ពួក​គេ​នៃ​ការ​ស្រូប​ក្លិន ដើម្បី​ទទួល​បានការ​បំបៅ​បន្ទាប់​ពី​កើត ។

លោកស្រី​បាន​និយាយ​ថា​៖ «​បន្ទាប់​ពី​មួយ​ឬ​ពីរ​ម៉ោង​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ អ័រម៉ូន​ស្ត្រេ​ស​ក្នុង​ទារក​ដែល​មាន​បន្ទាប់​ពី​កើត​ចាប់ផ្តើម​ថយ​ចុះ ហើយ​ទារក​នឹង​មាន​អារម្មណ៍​ងងុយគេង​ខ្លាំង​ឡើង​ៗ»​។ ស្ត្រី​ជា​ច្រើន​បោះបង់​ការ​បំបៅ​ដោះ​កូន​ដោយសារ​តែ​ទារក​របស់​ពួក​គេ​លែង​ចង់​បៅដោះ​ម្តាយ ។

ភ័ស្តុតាង​ពី​ការ​ពិនិត្យ​ឡើង​វិញ​នេះ​បង្ហាញ​ថា វិធី​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ការ​បំបៅ​ដោះ​កូន គឺ​ការ​ប៉ះ​ផ្ទាល់​រវាង​ម្តាយ និង​ទារក​នៅ​ម៉ោង​ដំបូង បន្ទាប់​ពី​ការ​ផ្តល់​កំណើត ។ វា​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ឲ្យ​ទារក​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ និង​មាន​សុខភាព​ល្អ ៕