ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់រាង! ជាប់គុក១០ឆ្នាំហើយ…ទៀត

7 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​ជនសង្ស័យ​២​នាក់​ ធ្លាប់​ជាប់​ពន្ធនាគារ​១០​ឆ្នាំហើយ ​ចេញ​មក​វិញ​ធ្វើ​សកម្មភាព​ប្លន់​ទៀតនៅស្រុក​ម៉ា​ឡៃ ក៏​​ត្រូវ​ចាប់​តាម​ដី​កា​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាលពី​​ថ្ងៃ​ទី​០៣​ ធ្នូ កន្លងមក។

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​ជនសង្ស័យ​២​នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​១០​ឆ្នាំហើយ ​ចេញ​មក​វិញ​ធ្វើ​សកម្មភាព​ប្លន់​ទៀតនៅស្រុក​ម៉ា​ឡៃ ក៏​​ត្រូវ​ចាប់​តាម​ដី​កា​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ កាលពី​​ថ្ងៃ​ទី​០៣​ ធ្នូ កន្លងមក។
 
ជនសង្ស័យ​២​នាក់ខាងលើ ១-​ឈ្មោះ​រ៉ា​ន់ យឿ​ម ​អាយុ​៥១​ឆ្នាំ ​(​គ្មាន​មុខ​របរ​ច្បាស់លាស់​)​ រស់នៅ​ភូមិ​ព្រៃ​គប់ ​សង្កាត់​ផ្សា​រ​កណ្តាល​ក្រុង​​ប៉ោយ​ប៉ែ​ត ២-​ឈ្មោះ​ឃី ភឿ​ត ​​អាយុ​​៣៨​​ឆ្នាំ​ (​គ្មាន​​​មុខ​របរ​​ច្បាស់​លាស់​)​ រស់នៅ​​ក្នុងភូមិ​ខ្ជាយ​ ឃុំ​ស្រះ​ជីក​ ស្រុក​ភ្នំស្រុក​ ។
 
លោក​ឧត្តម​សេនីយ៍ត្រី ឱ បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យទាំង​​២​នាក់​នេះ ​ត្រូវ​​ចាប់ខ្លួន​​តាម​ដីកា​​របស់​លោក​ម៉​ម ច័ន្ទ​វ​ណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​ដែល​ចោទប្រកាន់​ពី​បទ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៣​ មិថុនា ​​នៅ​ភូមិ​ដំណាក់​ថ្មី​ ឃុំ​តា​គង់ ​ស្រុក​ម៉ា​ឡៃ​ ។
 
លោក​​បន្ត​ថា ក្រោយ​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ដីកា​​កម្លាំង​ជំនាញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​បាន​​ឃាត់​ឈ្មោះរ៉ា​ន់ យឿ​ម នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២​ ធ្នូ​​ ស្ថិតនៅ​ចំណុច​នៅ​ភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សា​កណ្តាល​​​ ​ហើយដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឧត្តរមានជ័យ​ បន្ត​ឃាត់​ជនសង្ស័យ​ឈ្មោះឃី ភឿ​ត នៅម៉ោង០​៦ និង៤៧​នាទី​ថ្ងៃ​ទី​០២ ធ្នូ ​ស្ថិត​ភូមិ​-ឃុំ​អូរ​ស្មាច់​ ក្រុង​សំរោង ​ខេត្តឧត្តរមានជ័យ ​។