ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ឯក កែវ សុផល ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ

ខេត្តកំពង់ធំ ៖ លោក​វរៈសេនីយ៍ឯក កែវ សុផល ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ធំ​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​របស់​លោក សហ​ការណ៍​ជាមួយនឹង​កម្លាំង​អធិការ​ដ្នា​ន​នគរបាល​ស្រុក​ស​ន្ទុ​ក ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់ និង​ថ្នាំ​ញៀន​១​កញ្ចប់ កាលពី​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៦ យក​មក​សួរនាំ រួច​ហើយ​បន្ត​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ទៀត​កាល​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ សរុប​ចំនួន​៥​នាក់ រួម​មាន ៖

ទី​១.​ឈ្មោះ អាន បូ​រ៉ា ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ទី​២.​ឈ្មោះ ហៀ​ង លី​មុំ  ភេទ​ស្រី អាយុ​២៣​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​វាំង​ខាងត្បូង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ទី​៣.​ឈ្មោះ ស៊ុន សុខ​រាជ​សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិធម្ម​នាថ ឃុំ​តាំងក្រសាំង  ទី​៤.​ឈ្មោះ សៀ​ក សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង និង​ទី​៥.​ឈ្មោះ សំបូ ណា​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក រួម​ជាមួយ​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ម៉ា​ទឹកកក​(​មេ​តំ​ហ្វេ​តា​ម៉ី​ន​ចំនួន​៩​កញ្ចប់ តូច​៨ និង​ធំ​១​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​យក​មក​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​។

លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​អ្នក​ទាំង​៥​នាក់​ខាងលើ​មាន​ម្នាក់​ឈ្មោះ ស៊ុន សុខ​រាជ​សី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ គ្រាន់តែ​ជា​ជន​រង​គ្រោះ លោក​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​រួច​ដោះ​លែង​ទៅ​វិញ ចំណែក​៤​នាក់​ទៀត ត្រូវ​កសាង​សំណុំ រឿង​បញ្ជូន​មក​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​៕