ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឃើញ​ប្អូនប្រុស​លង់ទឹក​ស្រះ បងស្រី​ចុះ​ទៅ​ជួយ​ប្អូន ជួប​គ្រោះ​ទាំង​២​នាក់

1 ឆ្នាំ មុន
  • បាត់ដំបង

មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ ដែល​មាន​អាយុ​ទើបតែ​១០​ឆ្នាំ និង​១៣​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ផង​នោះ បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ស្រះ​ដ៏​ធំ​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់ ដែល​មាន​អាយុ​ទើបតែ​១០​ឆ្នាំ និង​១៣​ឆ្នាំ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​ផង​នោះ បាន​លង់ទឹក​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ស្រះ​ដ៏​ធំ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខាង​ចុង​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ធ្វើ​ឲ្យ​អាណាព្យាបាល​សង្វេគ​ចិត្ត​ក្រៃ​លេង​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​០២​នាក់​បងប្អូន​ខាងលើ​នេះ ១- ឈ្មោះ ចាន់ ចាវ ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​បង​) និង​២- ឈ្មោះ ចាន់ ច​ន្នី ភេទ​ប្រុស អាយុ​១០​ឆ្នាំ (​ប្អូន​)​។ ក្មេង​ប្រុស​ស្រី​ទាំង​០២​នាក់​នេះ​គឺជា​បងប្អូន​នឹង​គ្នា បាន​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​នៅ​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ភូមិ ជាមួយ​ក្មេង​ៗ​ប៉ុន្មាន​នាក់​ទៀត ដែល​អាណាព្យាបាល​មិន​បានដឹង​។

តាម​របាយការណ៍​បន្ត​ថា នៅ​ពេល​នោះ ប្អូនប្រុស​បាន​ចុះ​ហែល ហើយ​ក៏​បាន​លង់ទឹក ស្រាប់តែ​បងស្រី​ឃើញ​ដូច្នេះ​ក៏​ចុះ​ទៅ​ជួយ ទើបត្រូវ​លង់ទឹក​បាត់​ខ្លួន​ទាំង​០២​នាក់​តែ​ម្ដង​។

បើ​តាម​ការ​បំភ្លឺ​ពី​កេ្ម​ង​ៗ ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​នោះ​ពួក​គេ​បាន​នាំ​គ្នា​ចុះ​ហែល​ទឹកស្រះ​នោះ តែ​ភ្លាម​នោះ​ស្រាប់តែ​ឈ្មោះ ច​ន្នី បាន​លង់ទឹក​បាត់​ខ្លួន​។ ដោយ​ឃើញ​បែប​នេះ​ឈ្មោះ ចាវ (​បងស្រី​) ក៏​ចុះ​ទៅ​ជួយ តែ​មិនដឹង​យ៉ាងម៉េច ស្រាប់តែ​លង់ទឹក​លិច​បាត់​ខ្លួន​ទាំង​០២​នាក់​ឈឹង​តែ​ម្ដង​។

សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ពេល​កើតហេតុ​ភ្លាម​ៗ មាន​ក្មេង​ម្នាក់​ដែល​ទៅ​ហែល​ទឹកជា​មួយ​គ្នា បាន​រត់​មក​ប្រាប់​អាណាព្យាបាល​ក្មេង​រងរ​គ្រោះ​អំពី​ហេតុការណ៍​លង់ទឹក​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​កន្លែង​កើតហេតុ​។ ពួក​គេ​បាន​នាំ​គ្នា​ចុះ​រាវរក​ក្មេង​រង​គ្រោះ ហើយ​ក៏​បាន​ប្រទះ​ឃើញ​ភ្លាម​ៗ​ដែរ​។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ភ្លាម​ៗ​នោះ​ទេ ដោយ​ពួក​គេ​បាន​ដឹក​ក្មេង​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​កាន់​មន្ទីរពេទ្យ តែ​នៅ​ពេល​ជន​រង​គ្រោះ​ស្លា​.​ប់ ក៏​ដឹក​មក​ដល់​ផ្ទះ​វិញ ទើប​មាន​គេ​ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​សាកស​.​ពនៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ទាំង​យប់​តែ​ម្តង​។

ប៉ុន្តែ​ទោះបី​យ៉ាងណា បើ​តាម​មន្ត្រី​ជំនាញ បាន​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា មន្ត្រី​បច្ចេកទេស បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ជា​ថ្មី​ហើយ ដើម្បី​ស្វែងរក​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ប្រុស​ស្រី​ទាំង​០២​នាក់​បងប្អូន​លង់ទឹក​ស្លា​.​ប់​។ ដូច្នេះ​អាណាព្យាបាល គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្លះ​ផង ចំពោះ​កូនចៅ​តូច​ៗ​របស់​ខ្លួន ដែល​ពួក​គេ​ចូល​ចិត្ត​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​នៅ​តាម​ស្រះ​ទឹក និង​តាម​ប្រឡាយ​នានា ព្រោះថា សព្វ​ថ្ងៃនេះ មាន​រណ្ដៅ​ដី​ជ្រៅ​ៗ​ច្រើន​ណាស់ ដែល​ក្រុមហ៊ុន​គ្រឿងចក្រ​កាយ​យក​អាច​ម៌​ដី​លក់​នៅ​ក្បែរ​ៗ​ភូមិ ដែល​ភាគច្រើន​មិន​ស្របច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ