ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ជួប​គ្រោះ​អកុសល ពេល​ជិះ​ម៉ូតូ​ទៅ​បុក​ដុំ​ថ្ម​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥

1 ឆ្នាំ មុន
  • បាត់ដំបង

បុរស​ម្នាក់​បាន​ដួល​បោ​.​ក​ក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​.​ម ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​ដុំ​ថ្ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ដួល​បោ​.​ក​ក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈា​.​ម ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុក​ដុំ​ថ្ម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​មានឈ្មោះ កាក់ កង់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​រូង​ជ្រៃ ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ទិស​ខាងកើត ឆ្ពោះទៅ​ខាងលិច ហើយ​ក៏​បាន​ជិះ​បុក​ដុំ​ថ្ម នៅ​ពេល​ដែល​គាត់​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ធ្វើ​ឲ្យ​គាត់​ដួល​បោ​.​ក​ក្បាល​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា មន្ត្រី​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​ភ្លាម​ៗ ដើម្បី​ត្រួតពិនិត្យ​។ ហើយ​គេ​មិនដឹង​ថា តើ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា ឬ​បែប​ណា​នោះ​ទេ0x017d7 ប៉ុន្តែ​គេ​បានឃើញ​ស្លា​ម​ស្នាម​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បុក​ថ្ម​នៅ​លើ​ចិញ្ចើមថ្នល់ ហើយ​គាត់​បាន​ដួល​បោ​.​ក​ក្បាល​យ៉ាង​ពេញទំហឹង​លើ​ថ្នល់ជាតិ រហូត​ធ្វើ​ឲ្យ​គាត់​ស្លា​.​ប់​ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​។

ក្រោយ​ពី​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ផ្ដល់​ដំណឹង​ទៅ​ដល់​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​មក​ទទួលយក​ស​.​ព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ